អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
សុភាសិត 1:5 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាសវៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្ដីទូន្មានមាំទាំ អាល់គីតាប សូមឲ្យអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាសវៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក |
អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
មនុស្សចំអកឡកឡឺយស្វែងរកប្រាជ្ញា ក៏រកមិនឃើញឡើយ ប៉ុន្តែចំណេះដឹងមកដល់អ្នកដែលយល់ច្បាស់យ៉ាងងាយ។
ចិត្តដែលមានការយល់ច្បាស់ ទទួលបានចំណេះដឹង ហើយត្រចៀករបស់មនុស្សមានប្រាជ្ញាក៏ស្វែងរកចំណេះដឹងដែរ។
ចូរវាយមនុស្សចំអកឡកឡឺយ នោះមនុស្សខ្វះចំណេះដឹងនឹងចេះប្រុងប្រយ័ត្ន ចូរស្ដីបន្ទោសអ្នកដែលមានការយល់ច្បាស់ នោះគេនឹងយល់ច្បាស់នូវចំណេះដឹង។
នៅពេលដាក់ទោសមនុស្សចំអកឡកឡឺយ មនុស្សខ្វះចំណេះដឹងនឹងមានប្រាជ្ញា នៅពេលបង្រៀនមនុស្សមានប្រាជ្ញា អ្នកនោះនឹងទទួលបានចំណេះដឹង។
កុំស្ដីបន្ទោសមនុស្សចំអកឡកឡឺយឡើយ ក្រែងលោគេស្អប់អ្នក; ចូរស្ដីបន្ទោសមនុស្សមានប្រាជ្ញា នោះគេនឹងស្រឡាញ់អ្នក។
ចូរអប់រំមនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញាថែមទៀត; ចូរបង្រៀនមនុស្សសុចរិត នោះគេនឹងកើនសេចក្ដីអប់រំ។
ខ្ញុំបានបែរមកទៀត ហើយឃើញនៅក្រោមថ្ងៃថា មនុស្សរត់លឿនមិនមែនតែងតែរត់ឈ្នះទេ មនុស្សខ្លាំងពូកែមិនមែនតែងតែឈ្នះសង្គ្រាមទេ មនុស្សមានប្រាជ្ញាមិនមែនតែងតែមានអាហារទេ មនុស្សមានការយល់ច្បាស់មិនមែនតែងតែមានទ្រព្យសម្បត្តិទេ ហើយមនុស្សឈ្លាសវៃក៏មិនមែនតែងតែរកបានសេចក្ដីសន្ដោសដែរ; ផ្ទុយទៅវិញ មានពេល និងឱកាសកើតមានដល់ពួកគេទាំងអស់គ្នា។
ខ្ញុំនិយាយនឹងអ្នករាល់គ្នា ដូចជានិយាយទៅកាន់មនុស្សមានប្រាជ្ញា ដូច្នេះចូរពិចារណាដោយខ្លួនឯងនូវអ្វីដែលខ្ញុំនិយាយចុះ។