សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
សាស្តា 8:4 - ព្រះគម្ពីរខ្មែរសាកល ជាការពិត រាជឱង្ការរបស់ស្ដេចមានអំណាច; តើនរណាហ៊ានទូលទ្រង់ថា៖ “តើព្រះករុណាកំពុងធ្វើអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតរាជឱង្ការរបស់ស្ដេចមានអំណាច តើអ្នកណាហ៊ានទូលស្ដេចថា «តើព្រះករុណាកំពុងធ្វើអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ” បានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះបន្ទូលនៃស្តេចមានឫទ្ធិអំណាច តើមានអ្នកណាហ៊ានទូលដល់ទ្រង់ថា តើទ្រង់ធ្វើអីនោះ អាល់គីតាប ស្តេចមានប្រសាសន៍យ៉ាងណាក្តី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្តេចថា “ហេតុអ្វីបានជាស្តេចធ្វើដូច្នេះ” បានឡើយ។ |
សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
សេចក្ដីគំរាមកំហែងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ អ្នកដែលធ្វើឲ្យទ្រង់ខ្ញាល់ គឺប្រព្រឹត្តបាបទាស់នឹងព្រលឹងរបស់ខ្លួន។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ?