ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 2:24 - ព្រះគម្ពីរខ្មែរសាកល

សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​ជាង​ហូប និង​ផឹក ហើយ​ឲ្យ​ព្រលឹង​របស់ខ្លួន​រកឃើញ​ការ​សប្បាយរីករាយ​ក្នុង​ការនឿយហត់​របស់ខ្លួន​នោះ​ឡើយ​! ខ្ញុំ​ឃើញ​ថា ការនេះ​ក៏​មកពី​ព្រះហស្ត​របស់​ព្រះ​ដែរ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ីហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា អុលឡោះ​ទេ​តើ​ដែល​ប្រទាន​ឲ្យ។

សូមមើលជំពូក



សាស្តា 2:24
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីៗ​ទាំងអស់​ដែល​ភ្នែក​របស់ខ្ញុំ​ចង់បាន ខ្ញុំ​មិន​បាន​បង្អត់​វា​ទេ​; ខ្ញុំ​មិន​បាន​បង្ខាំង​ចិត្ត​ខ្ញុំ​ពី​ការសប្បាយ​ណាមួយ​ឡើយ ដ្បិត​ចិត្ត​ខ្ញុំ​បាន​ត្រេកអរ​នឹង​អស់ទាំង​ការនឿយហត់​របស់ខ្ញុំ​; នេះ​ហើយ ជា​ចំណែក​របស់ខ្ញុំ​ពី​ការនឿយហត់​ទាំងអស់​របស់ខ្ញុំ​។


ដ្បិត​តើ​នរណា​អាច​ហូប តើ​នរណា​អាច​សប្បាយរីករាយ ដោយគ្មាន​ព្រះអង្គ​បាន​?


ដោយ​ចិត្ត​របស់ខ្ញុំ​នៅតែ​ដឹកនាំ​ដោយ​ប្រាជ្ញា ខ្ញុំ​បាន​សង្កេត​ក្នុង​ចិត្ត​ខ្ញុំ​ថា តើធ្វើឲ្យ​សាច់ឈាម​របស់ខ្ញុំ​ស្រួល​ដោយ​ស្រាទំពាំងបាយជូរ ព្រមទាំង​ចាប់​ភាពល្ងង់​ឲ្យ​ជាប់​យ៉ាងដូចម្ដេច រហូតទាល់តែ​បាន​ឃើញថា អ្វី​ជាការ​ល្អ​សម្រាប់ឲ្យ​មនុស្សលោក​ធ្វើ​នៅក្រោម​មេឃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ពួកគេ​។


ដូច្នេះ ខ្ញុំ​បាន​ឃើញ​ថា គ្មានអ្វី​ប្រសើរ​ជាង​ការដែល​មនុស្ស​សប្បាយ​ក្នុង​កិច្ចការ​របស់ខ្លួន​ឡើយ ពីព្រោះ​វា​ជា​ចំណែក​របស់គេ​។ ដ្បិត​តើ​នរណា​អាច​នាំ​គេ​ឲ្យ​ឃើញ​អ្វី​ដែល​នឹង​កើតមាន​ក្រោយពី​គេ​បាន​?​៕


លើសពីនេះទៅទៀត អស់ទាំង​ថ្ងៃ​របស់គេ គេ​ហូប​ក្នុង​ភាពងងឹត ហើយ​មានទុក្ខព្រួយ​ជាច្រើន ព្រមទាំង​មាន​ជំងឺ និង​កំហឹង​ផង​។


តើ​នរណា​ដឹង​ថា​អ្វី​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​ជីវិត ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​ឥតន័យ​របស់ខ្លួន ដែល​ខ្លួន​ឆ្លងកាត់​ទៅ​ដូចជា​ស្រមោល​? តើ​នរណា​អាច​ប្រាប់​មនុស្ស​អំពី​អ្វីដែល​នឹង​កើតឡើង​នៅក្រោម​ថ្ងៃ​បាន ក្រោយពី​គេ​បាត់ទៅ​?​៕


គឺ​មាន​ម្នាក់​ដែល​ព្រះ​ប្រទាន​ភាពស្ដុកស្ដម្ភ ទ្រព្យធន និង​ភាពរុងរឿង​ដល់​គេ រហូតដល់​គេ​មិន​ខ្វះ​អ្វី​ទាំងអស់​ដែល​ចិត្ត​របស់ខ្លួន​ប្រាថ្នាចង់បាន ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ​បាន​ឡើយ គឺ​អ្នកដទៃ​បាន​ហូប​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និងជា​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ដែរ​!


ដូច្នេះ ខ្ញុំ​សូម​លើកសរសើរ​ការសប្បាយ ពីព្រោះ​សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​នៅក្រោម​ថ្ងៃ ជាង​ហូប និង​ផឹក ហើយ​សប្បាយ​ឡើយ ដ្បិត​មាន​ការនេះ​ជាប់តាម​គេ​ក្នុង​ការនឿយហត់​របស់ខ្លួន នៅ​ថ្ងៃនៃជីវិត​របស់គេ​ដែល​ព្រះ​បាន​ប្រទាន​ដល់​គេ​នៅក្រោម​ថ្ងៃ​។


ពួកគេនិយាយថា​៖ “មក៍! ឲ្យ​ខ្ញុំ​យក​ស្រាទំពាំងបាយជូរ​មក ហើយ​ឲ្យ​យើង​ផឹក​គ្រឿងស្រវឹង​ជោកជាំ​ទៅ​! ថ្ងៃស្អែក​នឹង​បាន​ដូចជា​ថ្ងៃ​នេះ​ដែរ គឺ​កាន់តែ​ល្អ​ទៅទៀត”៕


ប្រសិនបើ​អ្នករាល់គ្នា​មិន​ស្ដាប់តាម ប្រសិនបើ​អ្នករាល់គ្នា​មិន​យកចិត្តទុកដាក់​ថ្វាយ​សិរីរុងរឿង​ដល់​នាម​របស់យើង​ទេ នោះ​យើង​នឹង​បញ្ជូន​បណ្ដាសា​មក​លើ​អ្នករាល់គ្នា ហើយ​ដាក់បណ្ដាសា​ដល់​ពរ​របស់អ្នករាល់គ្នា​ផង​។ មែនហើយ យើង​បាន​ដាក់បណ្ដាសា​ហើយ ដោយព្រោះ​អ្នករាល់គ្នា​មិន​បាន​យកចិត្តទុកដាក់”។


ក៏ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ទុកឲ្យ​អង្គទ្រង់​គ្មានភស្តុតាង​ឡើយ គឺ​ព្រះអង្គ​បាន​ធ្វើល្អ​ដោយ​ប្រទាន​ភ្លៀង​ពីលើមេឃ និង​ប្រទាន​រដូវ​សម្បូរផលផ្លែ​ដល់​អ្នករាល់គ្នា ទាំង​ចម្អែត​ចិត្ត​របស់អ្នករាល់គ្នា​ដោយ​អាហារ និង​អំណរ”។


ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។