នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
វិវរណៈ 6:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរនោះចេញ នោះខ្ញុំបានឮសត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ “មក៍!” Khmer Christian Bible ពេលកូនចៀមបកត្រាមួយក្នុងចំណោមត្រាទាំងប្រាំពីរ នោះខ្ញុំបានឃើញ ហើយបានឮសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយដូចជាសំឡេងផ្គរលាន់ថា៖ «ចូរមក!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំឃើញកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរ រួចខ្ញុំឮសត្វមួយ ក្នុងចំណោមសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ «ចូលមក!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមើលទៅឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយ ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថា: «សូមអញ្ជើញមក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ អាល់គីតាប ខ្ញុំមើលទៅឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយក្បាល ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថាៈ «សូមអញ្ជើញមក!»។ |
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ចំណែកឯយើងខ្ញុំវិញ យើងខ្ញុំមិនអាចមិននិយាយអ្វីដែលយើងខ្ញុំបានឃើញ និងបានឮនោះទេ”។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។
រួចខ្ញុំឮសំឡេងមួយពីលើមេឃ ដូចជាសូរសន្ធឹកទឹកដ៏ច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំបានឮនោះ ដូចជាអ្នកលេងពិណកំពុងលេងពិណរបស់ខ្លួនដែរ។
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។
បន្ទាប់មក នៅព្រះហស្តស្ដាំរបស់ព្រះអង្គដែលគង់លើបល្ល័ង្ក ខ្ញុំឃើញក្រាំងមួយដែលមានសរសេរនៅខាងក្នុង និងខាងក្រៅ ដែលមានបិទត្រាប្រាំពីរ។
ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “កូនចៀមដែលត្រូវគេធ្វើគុត ស័ក្ដិសមនឹងទទួល ព្រះចេស្ដា រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឫទ្ធានុភាព កិត្តិយស សិរីរុងរឿង និងពាក្យសរសើរតម្កើង!”។
នៅពេលកូនចៀមបានយកក្រាំងហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅចំពោះកូនចៀម។ ម្នាក់ៗកាន់ពិណមួយ និងពែងមាសពេញដោយគ្រឿងក្រអូបដែលជាសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន។
ពេលកូនចៀមបកត្រាទីបីចេញ ខ្ញុំបានឮសត្វមានជីវិតទីបីពោលថា៖ “មក៍!” ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះខ្មៅមួយ។ អ្នកដែលជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ។