ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។
វិវរណៈ 2:25 - ព្រះគម្ពីរខ្មែរសាកល គ្រាន់តែកាន់ខ្ជាប់នូវអ្វីដែលអ្នករាល់គ្នាមាន រហូតដល់យើងមកវិញចុះ។ Khmer Christian Bible ប៉ុន្ដែចូរកាន់ខ្ជាប់សេចក្ដីដែលអ្នករាល់គ្នាមានរហូតដល់យើងមកចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រាន់តែអ្នករាល់គ្នាកាន់ខ្ជាប់តាមអ្វីដែលអ្នករាល់គ្នាមានប៉ុណ្ណោះ រហូតដល់ពេលយើងមកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានឲ្យខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ សេចក្ដីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ អាល់គីតាប គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានឲ្យខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។ |
ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។
ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារក្លូឌាសមែន។
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
ដូច្នេះ រាល់ពេលដែលអ្នករាល់គ្នាហូបនំប៉័ង និងផឹកពីពែងនេះ គឺអ្នករាល់គ្នាប្រកាសពីការសុគតរបស់ព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមកវិញ។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
ចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពនៃសេចក្ដីសង្ឃឹមដោយឥតរង្គើឡើយ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។
ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖“មែនហើយ យើងនឹងមកក្នុងពេលឆាប់ៗ!”។ អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ! មានពរហើយ អ្នកដែលរក្សាពាក្យព្យាកររបស់សៀវភៅនេះ!”។
យើងនឹងមកក្នុងពេលឆាប់ៗ! ចូរកាន់ខ្ជាប់នូវអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្ដើមយកមកុដរបស់អ្នកឡើយ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។