ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
វិវរណៈ 2:2 - ព្រះគម្ពីរខ្មែរសាកល យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។ Khmer Christian Bible យើងស្គាល់ការប្រព្រឹត្ដិ ការនឿយហត់ ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងពួកមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវក ប៉ុន្ដែពួកគេមិនមែនជាសាវកទេ គឺអ្នកបានឃើញថា ពួកគេជាអ្នកភូតភរវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "យើងស្គាល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ ស្គាល់ការនឿយហត់ និងសេចក្ដីអត់ធ្មត់របស់អ្នកហើយ ក៏ដឹងថា អ្នកមិនអាចទ្រាំនឹងមនុស្សអាក្រក់បានផង គឺអ្នកបានល្បងលអស់អ្នកដែលហៅខ្លួនថាជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាអ្នកកុហក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់ឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ អាល់គីតាប “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដ ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ |
ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់ពួកគេថា: ‘យើងមិនដែលស្គាល់អ្នករាល់គ្នាទេ។ពួកអ្នកប្រព្រឹត្តអំពើឥតច្បាប់អើយ ចូរថយចេញពីយើងទៅ!’។
ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ ពីព្រោះព្រះអង្គផ្ទាល់ជ្រាបរួចហើយនូវអ្វីដែលព្រះអង្គរៀបនឹងធ្វើ។
តាមពិត វាមិនមែនជាដំណឹងល្អផ្សេងទៀតទេ គឺគ្រាន់តែមានអ្នកខ្លះធ្វើឲ្យអ្នករាល់គ្នាវិលវល់ ហើយចង់បំប្លែងដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។
ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។
ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចុះពីកន្លែងណា រួចកែប្រែចិត្ត ព្រមទាំងធ្វើកិច្ចការដែលអ្នកបានធ្វើនៅដើមដំបូងវិញចុះ! បើមិនដូច្នោះទេ យើងនឹងមករកអ្នកហើយដកយកជើងចង្កៀងរបស់អ្នកពីកន្លែងដើម លុះត្រាតែអ្នកបានកែប្រែចិត្ត។
ក៏ប៉ុន្តែអ្នកមានចំណុចល្អមួយគឺថាអ្នកស្អប់ទង្វើរបស់ពួកនីកូឡាស ដែលយើងក៏ស្អប់ដែរ។
យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។
យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមិនត្រជាក់ ហើយក៏មិនក្ដៅដែរ។ យើងចង់ឲ្យអ្នកត្រជាក់ ឬក៏ក្ដៅ។
យើងស្គាល់កិច្ចការរបស់អ្នក មើល៍! យើងបានដាក់ទ្វារមួយដែលបើកចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ ដ្បិតអ្នកមានកម្លាំងតែបន្តិចមែន ប៉ុន្តែអ្នកបានកាន់តាមពាក្យរបស់យើង ហើយមិនបានបដិសេធនាមរបស់យើងឡើយ។