Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 2:2 - Khmer Christian Bible

2 យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ ការ​នឿយ​ហត់​ ព្រម​ទាំង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់​បាន​ឡើយ។​ អ្នក​បាន​ល្បងល​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជាសាវក​ ប៉ុន្ដែ​ពួកគេ​មិន​មែនជា​សាវក​ទេ​ គឺ​អ្នក​បាន​ឃើញ​ថា​ ពួកគេ​ជា​អ្នក​ភូតភរ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ការនឿយហត់ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា អ្នក​មិនអាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បានឡើយ​។ អ្នក​បាន​ល្បងល​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​សាវ័ក ប៉ុន្តែ​តាមពិត​មិនមែន​ជា​សាវ័ក ហើយ​ឃើញថា​ពួកគេ​ជា​អ្នក​ភូតភរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 "យើង​ស្គាល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ ស្គាល់​ការ​នឿយ​ហត់ និង​សេចក្ដី​អត់‌ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​មិន​អាច​ទ្រាំ​នឹង​មនុស្ស​អាក្រក់​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​អស់​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​កុហក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ នឹង​សេចក្ដី​នឿយ‌ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​បាន​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។

សូមមើលជំពូក ចម្លង




វិវរណៈ 2:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​


ប៉ុន្ដែ​ចូរ​ពិសោធ​គ្រប់​ការ​ទាំង​អស់​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ មើល៍​ យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពី​មុខ​អ្នក​ ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។​ អ្នក​មាន​កម្លាំង​បន្ដិចបន្ដួច​មែន​ ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ ព្រមទាំង​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។​


ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ គ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​ដរាប​ ដោយ​មាន​អក្សរ​ចារឹក​ដូច្នេះ​ថា​ ព្រះអម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះអង្គ​ និង​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​ចាក​ចេញ​ពី​សេចក្ដី​ទុច្ចរិត។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


ដែល​មិន​មែន​ជា​ដំណឹង​ល្អ​មួយ​ទៀត​នោះ​ទេ​ គឺ​គ្រាន់តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​ថា​ យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ អ្នក​ឈ្មោះ​ថា​រស់​ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​


ដ្បិត​ព្រះ​ជាម្ចាស់​មិន​មែន​អយុត្តិធម៌​ទេ​ ព្រះអង្គ​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​រាល់គ្នា​ ឬ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​បាន​បង្ហាញ​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ឡើយ​ គឺ​ការ​ដែល​អ្នក​រាល់គ្នា​បាន​បម្រើ​ពួក​បរិសុទ្ធ​ ហើយ​នៅ​តែ​បម្រើ‍​តទៅ​ទៀត​នោះ។​


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


យើង​ស្គាល់​សេចក្ដី​វេទនា​ និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នកមាន​វិញ​ ហើយ​យើង​ស្គាល់​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​ គឺ​ជា​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​វិញ។​


ប៉ុន្ដែ​អ្នក​មាន​សេចក្ដី​នេះ​ គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ដិ​របស់​ពួក​នីកូឡាស​ដែល​យើង​ក៏​ស្អប់​ដែរ។​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ គឺ​អ្នក​ត្រជាក់​មិន​ត្រជាក់​ ក្ដៅ​មិន​ក្ដៅ​ យើង​ចង់​ឲ្យ​អ្នក​ បើ​ត្រជាក់​គឺ​ត្រជាក់​ បើ​ក្ដៅ​គឺ​ក្ដៅ។​


ពេល​នោះ​ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​វិញ​ថា​ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់គ្នា​ទេ​ ចូរ​ចេញ​ទៅ​ ពួក​ល្មើស​ច្បាប់!​


ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់​ប៉ុណ្ណោះ​ ព្រោះ​ព្រះអង្គ​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុង​ធ្វើ​ហើយ។​


ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម