ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
វិវរណៈ 15:7 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ សត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសប្រាំពីរដល់ទូតសួគ៌ទាំងប្រាំពីររូប។ ពែងទាំងនោះពេញដោយសេចក្ដីក្រេវក្រោធរបស់ព្រះដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ។ Khmer Christian Bible ពេលនោះសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពានមាសប្រាំពីរដល់ទេវតាទាំងប្រាំពីរដែលមានពេញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន ក៏ឲ្យពែងមាសប្រាំពីរទៅទេវតាទាំងប្រាំពីរ ដែលពែងទាំងនោះពេញទៅដោយសេចក្ដីក្រោធរបស់ព្រះ ដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន បានប្រគល់ពែងមាសប្រាំពីរជូនទេវតាទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញទៅដោយសេចក្ដីឃោរឃៅរបស់ព្រះ ដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ អាល់គីតាប សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន បានប្រគល់ពែងមាសប្រាំពីរ ជូនម៉ាឡាអ៊ីកាត់ទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយកំហឹងរបស់អុលឡោះ ដែលនៅអស់កល្បជាអង្វែងតរៀងទៅ។ |
ពោលគឺ នៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាមានពែងមួយ មានស្រាដែលឡើងពពុះពេញដោយគ្រឿងលាយ; ព្រះអង្គទ្រង់ចាក់ចេញពីពែងនោះ ហើយអស់ទាំងមនុស្សអាក្រក់នៅលើផែនដីត្រូវផឹក គឺផឹកអស់រលីងរហូតដល់កករវា!
តាមពិត ពួកគេផ្ទាល់បានរៀបរាប់ប្រាប់អំពីរបៀបដែលយើងចូលទៅដល់អ្នករាល់គ្នា និងរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបបដិមាករមករកព្រះវិញ ដើម្បីបម្រើព្រះពិតដ៏មានព្រះជន្មរស់
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។
ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ!
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។
ដូច្នេះ ទូតសួគ៌ទីមួយក៏ចេញទៅ ហើយចាក់ពីពែងរបស់ខ្លួនទៅលើផែនដី នោះមានដំបៅដ៏អាក្រក់ និងឈឺចាប់ កើតមានលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងមនុស្សដែលថ្វាយបង្គំរូបសំណាករបស់វា។
ពេលនោះ ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះរបស់ស្ត្រីពេស្យាដ៏ធំ ដែលអង្គុយលើទឹកដ៏ច្រើន។
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖
នៅពេលកូនចៀមបានយកក្រាំងហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅចំពោះកូនចៀម។ ម្នាក់ៗកាន់ពិណមួយ និងពែងមាសពេញដោយគ្រឿងក្រអូបដែលជាសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន។