វិវរណៈ 14:15 - ព្រះគម្ពីរខ្មែរសាកល មានទូតសួគ៌មួយរូបទៀតចេញមកពីព្រះវិហារ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយលើពពកថា៖ “សូមលូកកណ្ដៀវរបស់លោក ហើយច្រូតទៅ! ដ្បិតដល់ពេលច្រូតកាត់ ហើយចម្រូតនៃផែនដីបានទុំហើយ”។ Khmer Christian Bible មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយនៅលើពពកនោះថា៖ «សូមប្រើកណ្ដៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលច្រូតហើយ ពីព្រោះចម្រូតនៅផែនដីទុំហើយ។» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទេវតាមួយទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងហៅអ្នកដែលអង្គុយលើពពកថា៖ «សូមលូកកណ្តៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលត្រូវច្រូតហើយ ព្រោះផែនដីបានទុំល្មមច្រូតហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូត ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានទេវតា១ទៀតចេញពីព្រះវិហារមក បន្លឺដោយសំឡេងយ៉ាងខ្លាំងដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូតហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច អាល់គីតាប មានម៉ាឡាអ៊ីកាត់ម្នាក់ទៀតចេញពីម៉ាស្ជិទមក ហើយស្រែកឡើងខ្លាំងៗទៅកាន់គាត់ដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់អ្នកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។ |
ដោយយល់ដល់ស៊ីយ៉ូន យើងមិននៅស្ងៀមទេ ដោយយល់ដល់យេរូសាឡិម យើងមិនស្ងៀមស្ងាត់ឡើយ រហូតទាល់តែសេចក្ដីសុចរិតរបស់នាងបានចេញមកដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់នាងបានដូចជាចន្លុះដែលកំពុងឆេះ។
ទុកឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ចុះ។ នៅរដូវច្រូតកាត់ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតឲ្យប្រមូលស្រងែជាមុនសិន ហើយចងជាបាច់ៗដើម្បីដុត រីឯស្រូវសាលីវិញ ឲ្យប្រមូលទុកក្នុងជង្រុករបស់ខ្ញុំ’”។
សត្រូវដែលសាបព្រោះស្រងែ គឺមារ ការច្រូតកាត់ គឺចុងបញ្ចប់នៃពិភពលោក ហើយពួកអ្នកច្រូត គឺទូតសួគ៌។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
វាប្រើអំណាចទាំងអស់របស់សត្វតិរច្ឆានទីមួយនៅមុខសត្វតិរច្ឆានទីមួយ ហើយវាធ្វើឲ្យផែនដី និងអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វតិរច្ឆានទីមួយដែលជាសះស្បើយពីរបួសមរណៈរបស់វា។
ខ្ញុំបានសង្កេតមើលទៀត នោះមើល៍! មានពពកសមួយ ហើយអ្នកដែលអង្គុយលើពពកនោះដូចជាកូនមនុស្ស នៅលើក្បាលរបស់លោកមានមកុដមាស ហើយនៅក្នុងដៃរបស់លោកមានកណ្ដៀវដ៏មុត។
ដូច្នេះ អ្នកដែលអង្គុយលើពពកបានបោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូតកាត់។
ពេលនោះ មានទូតសួគ៌មួយរូបទៀតចេញមកពីអាសនា ជាទូតដែលមានអំណាចលើភ្លើង ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតដែលមានកណ្ដៀវដ៏មុតនោះថា៖ “ចូរលូកកណ្ដៀវដ៏មុតរបស់អ្នក ហើយប្រមូលចង្កោមទំពាំងបាយជូរនៃផែនដីចុះ! ដ្បិតផ្លែទំពាំងបាយជូរបានទុំហើយ”។
ទូតសួគ៌ប្រាំពីររូបនោះដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញមកពីទីវិសុទ្ធ ទាំងពាក់ក្រណាត់ទេសឯកបរិសុទ្ធដ៏ភ្លឺរលោង ហើយពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។
ទូតសួគ៌ទីប្រាំពីរចាក់ពីពែងរបស់ខ្លួនទៅលើអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញមកពីព្រះវិហារ គឺពីបល្ល័ង្ក ពោលថា៖ “សម្រេចហើយ!”។
ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។