Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:16 - ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ អ្នក​ដែល​អង្គុយ​លើ​ពពក​បាន​បោះ​កណ្ដៀវ​របស់​លោក​ទៅលើ​ផែនដី នោះ​ផែនដី​ក៏​ត្រូវបាន​ច្រូតកាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដូច្នេះ​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​ក៏​បោះ​កណ្ដៀវ​របស់​លោក​ទៅ​លើ​ផែនដី​ នោះ​ផែនដី​ក៏​ត្រូវ​បាន​ច្រូត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក ក៏​លូក​កណ្តៀវ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ក៏​បាន​ច្រូត​រួច​រាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​ពពក ទ្រង់​លូក​កណ្តៀវ​ទៅ​ឯ​ផែនដី ដូច្នេះ ផែនដី​ក៏​បាន​ច្រូត​រួច​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​នោះ អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។

សូមមើលជំពូក ចម្លង




វិវរណៈ 14:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​មើល៍! មាន​ពពក​ស​មួយ ហើយ​អ្នក​ដែល​អង្គុយ​លើ​ពពក​នោះ​ដូចជា​កូនមនុស្ស នៅលើ​ក្បាល​របស់​លោក​មាន​មកុដ​មាស ហើយ​នៅក្នុង​ដៃ​របស់​លោក​មាន​កណ្ដៀវ​ដ៏មុត​។


មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​អ្នក​ដែល​អង្គុយ​លើ​ពពក​ថា​៖ “សូម​លូក​កណ្ដៀវ​របស់លោក ហើយ​ច្រូត​ទៅ​! ដ្បិត​ដល់​ពេល​ច្រូតកាត់ ហើយ​ចម្រូត​នៃ​ផែនដី​បាន​ទុំ​ហើយ”។


មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ​នៅ​ស្ថានសួគ៌ ទាំង​កាន់​កណ្ដៀវ​ដ៏មុត​ដែរ​។


ដូច្នេះ ទូតសួគ៌​នោះ​ក៏​លូក​កណ្ដៀវ​ទៅលើ​ផែនដី ហើយ​ប្រមូល​ទំពាំងបាយជូរ​នៃ​ផែនដី រួច​បោះទៅ​ក្នុង​ទីបញ្ជាន់ផ្លែ​ដ៏ធំ​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម