នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសសត្វឡេវីអាថានជាពស់ដែលរត់គេច គឺសត្វឡេវីអាថានជាពស់ក្ងិចក្ងក់ ដោយដាវរបស់ព្រះអង្គ ជាដាវដ៏សាហាវ ដ៏មហិមា និងដ៏ខ្លាំងពូកែ ហើយព្រះអង្គនឹងសម្លាប់សត្វធំសម្បើមនោះដែលនៅក្នុងសមុទ្រ។
វិវរណៈ 12:3 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ មើល៍! មាននាគក្រហមដ៏ធំមួយដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដរាជ្យប្រាំពីរ។ Khmer Christian Bible ហើយមានទីសំគាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគក្រហមមួយយ៉ាងធំ មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគមួយយ៉ាងធំសម្បុរក្រហម មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទីសម្គាល់មួយទៀតលេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានមកុដប្រាំពីរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឃើញមានទីសំគាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ នឹងស្នែង១០ ឯនៅលើក្បាលវាមានមកុដ៧ អាល់គីតាប មានទីសំគាល់មួយទៀត លេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វា មានមកុដប្រាំពីរដែរ។ |
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសសត្វឡេវីអាថានជាពស់ដែលរត់គេច គឺសត្វឡេវីអាថានជាពស់ក្ងិចក្ងក់ ដោយដាវរបស់ព្រះអង្គ ជាដាវដ៏សាហាវ ដ៏មហិមា និងដ៏ខ្លាំងពូកែ ហើយព្រះអង្គនឹងសម្លាប់សត្វធំសម្បើមនោះដែលនៅក្នុងសមុទ្រ។
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
ដូចដែលព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលផ្នែកខ្លះជាដីឥដ្ឋរបស់ជាងស្មូន ផ្នែកខ្លះជាដែក នោះគឺជាអាណាចក្រដែលនឹងបាក់បែកគ្នា ប៉ុន្តែនៅមានភាពរឹងមាំខ្លះនៃដែកក្នុងអាណាចក្រនោះ ដូចដែលព្រះករុណាបានទតឃើញដែកលាយជាមួយដីឥដ្ឋសើមនោះ។
ដូចដែលម្រាមជើងផ្នែកខ្លះជាដែក ផ្នែកខ្លះជាដីឥដ្ឋយ៉ាងណា ចំណែកមួយនៃអាណាចក្រនោះនឹងបានជារឹងមាំ ហើយចំណែកមួយនឹងបានជាផុយស្រួយយ៉ាងនោះដែរ។
ហើយខ្ញុំក៏ចង់ដឹងអំពីស្នែងដប់ដែលនៅលើក្បាលរបស់វា និងស្នែងមួយទៀតដែលបានដុះឡើង ព្រមទាំងស្នែងបីដែលជ្រុះមុនស្នែងនេះ គឺស្នែងមួយដែលមានភ្នែក និងមាត់ដែលនិយាយព្រហើន ក៏មានសណ្ឋានធំជាងស្នែងគ្នាវា។
រីឯស្នែងទាំងដប់នោះ គឺស្ដេចដប់អង្គដែលនឹងក្រោកឡើងពីអាណាចក្រនោះ។ ក្រោយពីស្ដេចទាំងនោះ នឹងមានស្ដេចមួយអង្គទៀតក្រោកឡើង ទ្រង់ខុសពីស្ដេចមុនៗ ក៏នឹងបង្ក្រាបស្ដេចបីអង្គនោះ។
ពេលនោះ មានទីសម្គាល់ដ៏ធំមួយលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើងនាង ហើយនៅលើក្បាលនាងមានមកុដជាផ្កាយដប់ពីរ។
នៅពេលនាគនោះឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដី វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។
ដូច្នេះ នាគខឹងនឹងស្ត្រីនោះ ក៏ចេញទៅធ្វើសង្គ្រាមទាស់នឹងពូជពង្សឯទៀតៗរបស់នាង ជាអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះ និងរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
រីឯកន្ទុយរបស់វាកៀរយកមួយភាគបីនៃផ្កាយលើមេឃ ហើយគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលរៀបនឹងសម្រាលកូន ដើម្បីកាលណានាងសម្រាលកូនមក វានឹងស៊ីកូននោះ។
ក្រោយមក មានសង្គ្រាមកើតឡើងនៅលើមេឃ គឺមីកែល និងបណ្ដាទូតសួគ៌របស់គាត់បានច្បាំងនឹងនាគ ហើយនាគ និងពួកបរិវាររបស់វាក៏តយុទ្ធដែរ
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយឡើងមកពីសមុទ្រ។ វាមានស្នែងដប់ និងក្បាលប្រាំពីរ មានមកុដរាជ្យដប់នៅលើស្នែងរបស់វា ហើយនៅលើក្បាលរបស់វាមានឈ្មោះជាពាក្យប្រមាថព្រះ។
សត្វតិរច្ឆានដែលខ្ញុំឃើញនោះស្រដៀងនឹងខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់មហិទ្ធិឫទ្ធិ និងរាជ្យបល្ល័ង្ករបស់ខ្លួន ព្រមទាំងសិទ្ធិអំណាចដ៏ធំដល់សត្វនោះ។
ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។
បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។
បន្ទាប់មក ខ្ញុំឃើញវិញ្ញាណអសោចបី ដូចជាកង្កែប ចេញមកពីមាត់នាគ មាត់សត្វតិរច្ឆាន និងមាត់ព្យាការីក្លែងក្លាយម្នាក់នោះ។
ស្នែងទាំងដប់នោះដែលអ្នកបានឃើញ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានអំណាចគ្រងរាជ្យនៅឡើយ ប៉ុន្តែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចជាមួយសត្វតិរច្ឆាននោះមួយរយៈ។
រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វតិរច្ឆាននោះ ពួកគេនឹងស្អប់ស្ត្រីពេស្យានោះ ហើយធ្វើឲ្យនាងវិនាស និងនៅអាក្រាត ព្រមទាំងស៊ីសាច់នាង ហើយដុតនាងចោលដោយភ្លើង។
ទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ម្ដេចក៏អ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកនូវអាថ៌កំបាំងរបស់ស្ត្រីនោះ និងរបស់សត្វតិរច្ឆានដែលមានក្បាលប្រាំពីរ និងស្នែងដប់ ដែលធ្វើជាជំនិះឲ្យនាង។
ព្រះនេត្ររបស់ព្រះអង្គដូចអណ្ដាតភ្លើង ហើយមានមកុដរាជ្យជាច្រើនលើព្រះសិររបស់ព្រះអង្គ។ ព្រះអង្គមានព្រះនាមមួយដែលសរសេរទុក ជាព្រះនាមដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអង្គទ្រង់ផ្ទាល់ប៉ុណ្ណោះ។
ទូតនោះក៏ចាប់នាគ គឺពស់ពីបុរាណ ដែលជាមារ និងជាសាតាំង ហើយបានចងវាទុករយៈពេលមួយពាន់ឆ្នាំ