Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ទី​សម្គាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ​សម្បុរ​ក្រហម មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 បន្ទាប់មក មាន​ទីសម្គាល់​មួយទៀត​លេចមក​នៅ​លើមេឃ មើល៍! មាន​នាគ​ក្រហម​ដ៏ធំ​មួយ​ដែល​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅលើ​ក្បាល​របស់​វា​មាន​មកុដរាជ្យ​ប្រាំពីរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​ទី​សម្គាល់​មួយ​ទៀត​លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា​មាន​មកុដ​ប្រាំ‌ពីរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា​មាន​មកុដ​៧

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​ទី​សំគាល់​មួយ​ទៀត លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ​ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ​ពីរ​របស់​វា មាន​មកុដ​ប្រាំ​ពីរ​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 12:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ព្រះ‌អង្គ​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។


ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​តំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ព្រះ‌អង្គ​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ?


ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់​ទុំ និង​ពួក​មាន​កិត្តិ‌យស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ។


ឯ​ការ​ដែល​ព្រះ​ករុណា​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដីឥដ្ឋ​របស់​ជាង​ស្មូន ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដែក​វិញ នោះ​គឺ​ថា រាជ្យ​នោះ​នឹង​បែក​ចេញ​ពី​គ្នា តែ​ក្នុង​រាជ្យ​នោះ ផ្នែក​ខ្លះ​នឹង​រឹង​មាំ​ដូច​ដែក ដ្បិត​ព្រះ​ករុណា​បាន​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ។


ចំណែក​ឯ​ម្រាម​ជើង​ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​មាន​កម្លាំង​មួយ​ផ្នែក ហើយ​ផុយ​ស្រួយ​មួយ​ផ្នែក​យ៉ាង​នោះ​ដែរ។


ក៏​ចង់​ដឹង​អំពី​ដំណើរ​ស្នែង​ដប់​នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង ហើយ​ធ្វើ​ឲ្យ​ស្នែង​បី​មុន​ដួល​នៅ​មុខ​វា ជា​ស្នែង​មួយ​ដែល​មាន​ភ្នែក និង​មាត់​ដែល​ពោល​ពាក្យ​ធំៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។


ឯ​ស្នែង​ទាំង​ដប់ គឺ​នឹង​មាន​ស្តេច​ដប់​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​មួយ​អង្គ​ទៀត​កើត​ឡើង ស្ដេច​នេះ​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទម្លាក់​ស្តេច​បី​អង្គ​នោះ​ចោល។


មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ គឺ​ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ព្រះ‌អាទិត្យ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ហើយ​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​ដប់‌ពីរ​នៅ​លើ​ក្បាល​របស់​នាង។


លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​នោះ។


បន្ទាប់​មក នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ ជា​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​ទី​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។


កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។


ពេល​នោះ មាន​ចម្បាំង​កើត​ឡើង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​របស់​វា​ក៏​ច្បាំង​តប​វិញ


នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។


បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ នៅ​លើ​ស្នែង​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ។


សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ។


គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?»


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទី​សម្គាល់​មួយ​ទៀត ដែល​ធំ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ គឺ​មាន​ទេវតា​ប្រាំពីរ ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​បញ្ចប់​ដោយ​គ្រោះ​កាច​ទាំង​នោះ។


ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​បី ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ ចេញ​ពី​មាត់​សត្វ​នោះ និង​ពី​មាត់​ហោរា​ក្លែង​ក្លាយ។


ស្នែង​ដប់​ដែល​អ្នក​ឃើញ គឺ​ជា​ស្តេច​ដប់​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​ត្រូវ​ទទួល​អំណាច​ជា​ស្តេច​រយៈ​ពេល​មួយ​ម៉ោង រួម​ជា​មួយ​សត្វ​នោះ។


ឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​នោះ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ គេ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច ហើយ​នៅ​អាក្រាត គេ​នឹង​ស៊ី​សាច់​នាង និង​ដុត​នាង​នៅ​ក្នុង​ភ្លើង។


ប៉ុន្តែ ទេវតា​សួរ​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ និង​សត្វ​មាន​ក្បាល​ប្រាំពីរ ហើយ​ស្នែង​ដប់​ដែល​នាង​ជិះ។


ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ព្រះ‌អង្គ​មាន​ព្រះ‌នាម​មួយ​ចារ​ទុក ដែល​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ។


ទេវតា​នោះ​ក៏​ចាប់​នាគ គឺ​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស និង​ជា​សាតាំង ហើយ​ចង​ទុក​មួយ​ពាន់​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម