វិវរណៈ 12:10 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។ Khmer Christian Bible រួចខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃបន្លឺឡើងថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ អំណាច និងរាជ្យរបស់ព្រះជាម្ចាស់នៃយើង ព្រមទាំងសិទ្ធិអំណាចរបស់ព្រះគ្រិស្ដរបស់ព្រះអង្គបានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះមក គឺវានោះហើយដែលចោទប្រកាន់ពួកគេនៅចំពោះព្រះជាម្ចាស់របស់យើងទាំងយប់ទាំងថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ អាល់គីតាប ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។ |
ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌!
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរទូលថា: ‘ព្រះបិតាអើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។
ព្រះអម្ចាស់មានបន្ទូលទៀតថា៖“ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងបានទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នាដូចស្រូវសាលី។
នៅពេលអ្នករាល់គ្នាជួបជុំគ្នាក្នុងព្រះនាមព្រះយេស៊ូវព្រះអម្ចាស់នៃយើង ហើយវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយដែរ
ប៉ុន្តែព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖“គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានគ្រប់លក្ខណៈនៅក្នុងភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំនឹងអួតអំពីភាពខ្សោយរបស់ខ្ញុំដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រីស្ទបានសណ្ឋិតលើខ្ញុំ។
ដូចគ្នាដែរ ស្ត្រីចំណាស់ត្រូវមានចរិយាសមជាមនុស្សវិសុទ្ធ មិនចោទប្រកាន់ដោយព្យាបាទ មិនធ្វើជាទាសកររបស់ស្រាដ៏ហូរហៀរ គឺត្រូវធ្វើជាគ្រូបង្រៀនការល្អវិញ
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ចំពោះអ្នកដែលមានជ័យជម្នះ និងអ្នកដែលកាន់តាមកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យសិទ្ធិអំណាចលើប្រជាជាតិទាំងឡាយដល់អ្នកនោះ——
ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “សេចក្ដីសង្គ្រោះមកពីព្រះនៃយើងដែលគង់លើបល្ល័ង្ក និងពីកូនចៀម!”។