យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
លោកុប្បត្តិ 47:27 - ព្រះគម្ពីរខ្មែរសាកល ជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកកូសែនក្នុងដែនដីអេហ្ស៊ីប ហើយពួកគេទទួលបានកម្មសិទ្ធិនៅទីនោះ ក៏បង្កើតកូន ហើយកើនចំនួនឡើងយ៉ាងច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលបានតាំងទីលំនៅត្រង់កូសែន ក្នុងស្រុកអេស៊ីព្ទ ហើយបានកេរអាករនៅស្រុកនោះ ក៏បង្កើតកូនចៅ ហើយមានចំនួនយ៉ាងច្រើនសន្ធឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ៊ីស្រាអែល គេនៅត្រង់កូសែន ក្នុងស្រុកអេស៊ីព្ទ ហើយបានកេរ្តិ៍អាករនៅស្រុកនោះ ក៏បង្កើតកូនចំរើនកើនឡើងសន្ធឹក អាល់គីតាប ជនជាតិអ៊ីស្រអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
យើងនឹងធ្វើឲ្យអ្នកបង្កើតកូនយ៉ាងច្រើនក្រៃលែង ហើយធ្វើឲ្យអ្នកទៅជាប្រជាជាតិជាច្រើន រីឯស្ដេចទាំងឡាយក៏ចេញមកពីអ្នកដែរ។
យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
នោះពួកលោកនឹងបានរស់នៅជាមួយពួកយើង ហើយទឹកដីនេះបើកចំហដល់ពួកលោក។ ចូររស់នៅ ហើយធ្វើជំនួញ ព្រមទាំងទទួលបានកម្មសិទ្ធិនៅស្រុកនេះចុះ!”។
ព្រះមានបន្ទូលនឹងគាត់ទៀតថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា; ចូរបង្កើតកូន និងកើនចំនួនឡើង; ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។
ព្រះអង្គមានបន្ទូលថា៖ “យើងជាព្រះ គឺព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅអេហ្ស៊ីបឡើយ ដ្បិតយើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយនៅទីនោះ។
យ៉ូសែបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងលំនៅ ហើយឲ្យកម្មសិទ្ធិនៅក្នុងដែនដីអេហ្ស៊ីបជាកន្លែងល្អបំផុតនៃទឹកដីនោះ គឺតំបន់រ៉ាមសេស ដូចដែលផារ៉ោនបានបង្គាប់។
ប៉ុន្តែព្រាបនោះរកទីសម្រាកសម្រាប់បាតជើងវាមិនបានឡើយ។ វាបានត្រឡប់មករកគាត់ក្នុងទូកធំវិញ ដ្បិតនៅតែមានទឹកនៅលើផ្ទៃផែនដីទាំងមូល គាត់ក៏លូកដៃទៅចាប់វា ហើយយកវាមកក្នុងទូកធំជាមួយគាត់វិញ។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនឡើងយ៉ាងច្រើន ក៏បានធ្វើឲ្យពួកគេខ្លាំងពូកែជាងបច្ចាមិត្តរបស់ពួកគេ។
ព្រះអង្គប្រទានពរពួកគេ នោះពួកគេក៏កើនចំនួនឡើងយ៉ាងច្រើន; ព្រះអង្គមិនធ្វើឲ្យសត្វស្រុករបស់ពួកគេថយចុះឡើយ។
យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក ពីព្រោះយើងបានលោះពួកគេហើយ នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។
“លុះជិតដល់ពេលកំណត់នៃសេចក្ដីសន្យាដែលព្រះបានសន្យាដល់អ័ប្រាហាំ ប្រជាជនអ៊ីស្រាអែលកើនចំនួនកាន់តែច្រើនឡើងនៅអេហ្ស៊ីប