Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:11 - ព្រះគម្ពីរខ្មែរសាកល

11 យ៉ូសែប​ឲ្យ​ឪពុក និង​បងប្អូន​របស់គាត់​តាំងលំនៅ ហើយ​ឲ្យ​កម្មសិទ្ធិ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ជាកន្លែង​ល្អបំផុត​នៃ​ទឹកដី​នោះ គឺ​តំបន់​រ៉ាមសេស ដូចដែល​ផារ៉ោន​បាន​បង្គាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 លោក​យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​រ៉ាមសេស ហើយ​លោក​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ផារ៉ោន​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បងប្អូន​របស់​លោក​តាំង​ទី​លំ‌នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​រាជ‌បញ្ជា​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 យ៉ូសែប​ក៏​ឲ្យ​ឪពុក​នឹង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យូសុះ​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​គាត់​តាំង​ទី​លំ​នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​បញ្ជា​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


ជនជាតិអ៊ីស្រាអែល​បាន​រស់នៅ​ស្រុក​កូសែន​ក្នុង​ដែនដី​អេហ្ស៊ីប ហើយ​ពួកគេ​ទទួលបានកម្មសិទ្ធិ​នៅ​ទីនោះ ក៏​បង្កើតកូន ហើយ​កើនចំនួនឡើង​យ៉ាងច្រើន​។


ដែនដី​អេហ្ស៊ីប​នៅចំពោះ​អ្នក​ហើយ ដូច្នេះ​ចូរឲ្យ​ឪពុក​របស់អ្នក និង​បងប្អូន​របស់អ្នក​រស់នៅ​កន្លែង​ល្អបំផុត​នៃ​ទឹកដី​នេះ​ចុះ​។ ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ស្រុក​កូសែន ហើយ​ប្រសិនបើ​អ្នក​ដឹង​ថា​មាន​មនុស្ស​ជំនាញ​ក្នុងចំណោម​ពួកគេ ចូរ​តាំង​ពួកគេ​ជា​អ្នកគ្រប់គ្រង​លើ​ហ្វូងសត្វ​របស់​យើង​ផង”។


គេ​នឹង​យក​អស់ទាំង​សិរីរុងរឿង​នៃ​វង្សត្រកូល​របស់​ឪពុក​គាត់ ព្យួរ​នៅលើ​គាត់ គឺ​ទាំង​កូនចៅ និង​សែស្រឡាយ ដែលប្រៀបដូចជា​អស់ទាំង​ភាជនៈ​តូច​ៗ ចាប់ពី​ពែង រហូតដល់​ថូ​គ្រប់ប្រភេទ”។


ចោរ​មិន​មក​ឡើយ លើកលែងតែ​ដើម្បី​បាន​លួច សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បីឲ្យ​ពួកគេ​មាន​ជីវិត គឺ​ឲ្យ​ពួកគេ​មាន​ជីវិត​ពេញបរិបូរ​។


ហើយខ្ញុំ​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​ពួកវា ដូច្នេះ​ពួកវា​មិន​វិនាស​សោះឡើយ គឺ​ជារៀងរហូត​។ គ្មាន​អ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ដៃ​របស់ខ្ញុំ​បាន​ឡើយ​។


នៅក្នុង​ដំណាក់​របស់​ព្រះ​បិតា​ខ្ញុំ មាន​លំនៅ​ជាច្រើន​។ ប្រសិនបើ​គ្មានទេ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា​ធ្វើអី​?


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម