Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:24 - ព្រះគម្ពីរខ្មែរសាកល

24 ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​កើនឡើង​យ៉ាងច្រើន ក៏​បាន​ធ្វើឲ្យ​ពួកគេ​ខ្លាំងពូកែ​ជាង​បច្ចាមិត្ត​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ​ក៏​ចម្រើន​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ មាន​កូន​ចៅ​ជា​ច្រើន ហើយ​ឲ្យ​គេ​មាន​កម្លាំង​ជាង​បច្ចា‌មិត្ត របស់​គេទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ព្រះ‌ទ្រង់​ក៏​ចំរើន​រាស្ត្រ​ទ្រង់​ឲ្យ​ច្រើន​ឡើង​ក្រៃ‌លែង ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​លើស​ជាង​ពួក ដែល​តតាំង​នឹង​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អុលឡោះ​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។


ព្រះអង្គ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ គឺ​ព្រះ​នៃ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​នឹង​ចុះទៅ​អេហ្ស៊ីប​ឡើយ ដ្បិត​យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​នៅ​ទីនោះ​។


“លុះ​ជិតដល់​ពេលកំណត់​នៃ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ប្រជាជន​អ៊ីស្រាអែល​កើនចំនួន​កាន់តែច្រើនឡើង​នៅ​អេហ្ស៊ីប


ដូច្នេះ ពី​មនុស្ស​ម្នាក់​ដែល​ហាក់ដូចជា​ស្លាប់​ហើយ មាន​មនុស្សជាច្រើន​កើតមក ដែល​ច្រើនសន្ធឹក​ដូច​ផ្កាយ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់មិនអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម