Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:6 - ព្រះគម្ពីរខ្មែរសាកល

6 យើង​នឹង​ធ្វើឲ្យ​អ្នក​បង្កើតកូន​យ៉ាងច្រើនក្រៃលែង ហើយ​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ជាច្រើន រីឯ​ស្ដេច​ទាំងឡាយ​ក៏​ចេញមក​ពី​អ្នក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យើង​នឹងធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​សុស‌សាយ​សន្ធឹក ឲ្យ​មាន​នគរ​ផ្សេងៗ​កើត​ចេញ​អំពី​ឯង​មក ព្រម​ទាំង​ស្តេច​ជា​ច្រើន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្តេច​ជា​ច្រើន កើត​ចេញ​ពី​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។


យើង​នឹង​ឲ្យពរ​នាង ហើយ​ឲ្យ​កូនប្រុស​ម្នាក់​ដល់​អ្នក​តាមរយៈ​នាង​។ យើង​នឹង​ឲ្យពរ​នាង ហើយ​នាង​នឹង​បានជា​ម្ដាយ​នៃ​ប្រជាជាតិ​នានា​; អស់ទាំង​ស្ដេច​នៃ​បណ្ដាជន​នឹង​ចេញមក​ពី​នាង”។


ចំណែកឯ​អ៊ីសម៉ាអែល​វិញ យើង​បាន​ឮ​អ្នក​ហើយ មើល៍! យើង​បាន​ឲ្យពរ​វា ហើយ​ធ្វើឲ្យ​វា​បង្កើតកូន ក៏​នឹង​បង្កើនចំនួន​វា​យ៉ាងច្រើនក្រៃលែង​ផង​! វា​នឹង​ផ្ដល់កំណើត​មេដឹកនាំ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​។


“ចំពោះ​យើង មើល៍! នេះជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក គឺ​អ្នក​នឹង​ទៅជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​!


គាត់​រើចេញ​ពី​ទីនោះ ហើយ​ជីក​អណ្ដូង​មួយទៀត​។ លើកនេះ ពួកគេ​មិន​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ទេ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា រេហូបូត ដោយ​និយាយថា​៖ “ឥឡូវនេះ ព្រះយេហូវ៉ា​បាន​ពង្រីក​កន្លែង​ឲ្យ​ពួកយើង​ហើយ ដូច្នេះ​យើង​នឹង​ចម្រើនឡើង​នៅក្នុង​ទឹកដី​នេះ”។


សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទានពរ​ឯង ហើយ​ធ្វើឲ្យ​ឯង​បង្កើតកូន និង​កើនចំនួនឡើង​ចុះ ដើម្បីឲ្យ​ឯង​បាន​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា​។


ព្រះ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​; ចូរ​បង្កើតកូន និង​កើនចំនួនឡើង​; ប្រជាជាតិ​មួយ និង​សហគមន៍​នៃ​ប្រជាជាតិ​នានា នឹង​កើត​ចេញពី​អ្នក ស្ដេច​នានា​ក៏​នឹង​កើត​ចេញពី​រូបកាយ​របស់អ្នក​ដែរ​។


រីឯ​កូន​ទីពីរ គាត់​ដាក់ឈ្មោះ​ថា​អេប្រាអិម ដ្បិត​គាត់និយាយថា​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ចម្រើនឡើង​នៅក្នុង​ស្រុក​នៃ​ការរងទុក្ខវេទនា​របស់ខ្ញុំ”។


ជនជាតិអ៊ីស្រាអែល​បាន​រស់នៅ​ស្រុក​កូសែន​ក្នុង​ដែនដី​អេហ្ស៊ីប ហើយ​ពួកគេ​ទទួលបានកម្មសិទ្ធិ​នៅ​ទីនោះ ក៏​បង្កើតកូន ហើយ​កើនចំនួនឡើង​យ៉ាងច្រើន​។


យ៉ាកុប​និយាយ​នឹង​យ៉ូសែប​ថា​៖ “ព្រះ​ដ៏មានព្រះចេស្ដា​បាន​លេចមក​ដល់​យើង​នៅ​លូស​ក្នុង​ដែនដី​កាណាន ហើយ​ព្រះអង្គ​បាន​ប្រទានពរ​យើង


ដោយ​មានបន្ទូលថា​: ‘មើល៍! យើង​នឹង​ធ្វើឲ្យ​អ្នក​ចម្រើនឡើង ហើយ​កើនចំនួនឡើង​។ យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា ហើយ​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម