Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:26 - ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ យ៉ូសែប​បាន​តាំង​សេចក្ដីនេះ​ទាក់ទងនឹង​ដីធ្លី​នៅ​អេហ្ស៊ីប ទុកជា​បទបញ្ញត្តិ​រហូតដល់​សព្វថ្ងៃនេះ គឺ​មួយភាគប្រាំ​ជារបស់​ផារ៉ោន​។ មានតែ​ដីធ្លី​របស់​ពួក​បូជាចារ្យ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅជា​របស់​ផារ៉ោន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 លោក​យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះពី​ដំណើរ​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំ​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​ជា​របស់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​យ៉ូសែប​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ‌ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ថ្វាយ​ព្រះចៅ​ផារ៉ោន មាន​តែ​ដី​របស់​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យូសុះ​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ​ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ជូន​ស្តេច​ហ្វៀរ៉អ៊ូន មាន​តែ​ដី​របស់​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ប្រគល់​ពួក​បច្ចាមិត្ត​របស់អ្នក​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក”។ អាប់រ៉ាម​ក៏​ថ្វាយ​មួយភាគដប់ ពី​របស់ទាំងអស់​ដល់​ទ្រង់​។


រីឯ​ថ្ម​នេះ​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ជា​បង្គោល នឹង​បានជា​ដំណាក់​របស់​ព្រះ ហើយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​ថ្វាយ​មួយភាគដប់​ដល់​ព្រះអង្គ”៕


សូមឲ្យ​ផារ៉ោន​ធ្វើ​ដូច្នេះ គឺ​តែងតាំង​ពួក​អ្នកមើលខុសត្រូវ​ឲ្យត្រួត​លើ​ទឹកដី​នេះ ហើយ​ហូតយកមួយភាគប្រាំ​នៃចម្រូត​ពី​ដែនដី​អេហ្ស៊ីប​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ចុះ​។


ប៉ុន្តែ​យ៉ូសែប​មិន​បាន​ទិញ​ដីធ្លី​របស់​ពួក​បូជាចារ្យ ពីព្រោះ​ពួក​បូជាចារ្យ​មាន​ចំណែក​ពី​ផារ៉ោន ហើយ​ពួកគេ​បាន​ហូប​ពី​ចំណែក​របស់ខ្លួន​ដែល​ផារ៉ោន​ប្រទាន​ដល់​ពួកគេ ដោយហេតុនេះ​ពួកគេ​មិន​បាន​លក់​ដីធ្លី​របស់ខ្លួន​ទេ​។


ពួកគេ​តបថា​៖ “លោក​បាន​សង្គ្រោះជីវិត​យើងខ្ញុំ​; សូមឲ្យ​យើងខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ធ្វើជា​បាវបម្រើ​របស់​ផារ៉ោន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម