ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
លោកុប្បត្តិ 43:18 - ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនោះក៏ភ័យខ្លាច ពីព្រោះត្រូវគេនាំទៅផ្ទះរបស់យ៉ូសែប។ ពួកគេគិតថា៖ “ដោយសារតែប្រាក់ដែលត្រឡប់មកក្នុងបាវរបស់ពួកយើងពីលើកមុន បានជាគេនាំពួកយើងមកដើម្បីលូកដៃទាស់នឹងពួកយើង ហើយវាយសន្ធប់លើពួកយើង និងដើម្បីចាប់ពួកយើងធ្វើជាទាសករ ព្រមទាំងចាប់យកលារបស់ពួកយើងផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង អាល់គីតាប កាលបងប្អូនរបស់យូសុះឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវកាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ |
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
គាត់ក៏និយាយនឹងបងប្អូនរបស់ខ្លួនថា៖ “ប្រាក់របស់ខ្ញុំបានត្រឡប់មកវិញហើយ មើល៍! វានៅក្នុងបាវរបស់ខ្ញុំ”។ នោះបេះដូងរបស់ពួកគេស្ទើរតែលោតចេញមកខាងក្រៅ ហើយពួកគេក៏ញ័ររន្ធត់ ទាំងនិយាយគ្នាទៅវិញទៅមកថា៖ “តើការដែលព្រះបានធ្វើដល់ពួកយើងនេះជាអ្វី?”។
បន្ទាប់មក ពួកគេបានចាក់ស្រូវចេញពីបាវរបស់ពួកគេ មើល៍! ថង់ប្រាក់របស់ពួកគេម្នាក់ៗនៅក្នុងបាវរបស់ខ្លួន! នៅពេលពួកគេ និងឪពុកឃើញថង់ប្រាក់របស់ខ្លួន ពួកគេទាំងអស់គ្នាក៏ភ័យខ្លាច។
មើល៍! ប្រាក់ដែលយើងខ្ញុំបានរកឃើញនៅមាត់បាវរបស់យើងខ្ញុំ ក៏យើងខ្ញុំបានយកពីដែនដីកាណានមកជូនលោកវិញដែរ។ ដូច្នេះ ឲ្យយើងខ្ញុំលួចប្រាក់ ឬមាសពីផ្ទះរបស់ចៅហ្វាយលោកដូចម្ដេចកើត!
នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។
នៅគ្រានោះ មានប្រាប់ដល់វង្សត្រកូលដាវីឌថា៖ “អើរ៉ាមបានរួមដៃគ្នាជាមួយអេប្រាអិមហើយ”។ ដូច្នេះ ព្រះទ័យរបស់អ័ហាស និងចិត្តរបស់ប្រជារាស្ត្រទ្រង់ក៏ញ័រ ដូចជាដើមឈើញ័រនៅព្រៃនៅចំពោះមុខខ្យល់។
ដោយហេតុនេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តក៏រកឲ្យឃើញទោសទាស់នឹងដានីយ៉ែលទាក់ទងនឹងអាណាចក្រនោះ ប៉ុន្តែពួកគេរកមិនឃើញទោស ឬកំហុសអ្វីទេ ពីព្រោះគាត់ស្មោះត្រង់ ដូច្នេះពួកគេក៏រកមិនឃើញការធ្វេសប្រហែស ឬកំហុសអ្វីក្នុងគាត់ឡើយ។
រីឯហេរ៉ូឌវិញ នៅពេលឮអំពីការទាំងនេះ ក៏មានរាជឱង្ការថា៖ “គឺយ៉ូហានដែលយើងបានកាត់ក្បាលនោះ ត្រូវបានលើកឲ្យរស់ឡើងវិញហើយ”។
ប៉ុន្តែបាបបានឆ្លៀតឱកាសតាមរយៈបទបញ្ជា ហើយបង្កើតសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ។ ជាការពិត បើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។