Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:27 - ព្រះគម្ពីរខ្មែរសាកល

27 កាល​នៅ​កន្លែងសំណាក់ ម្នាក់​ក្នុងពួកគេ​បាន​បើក​បាវ​របស់ខ្លួន​ដើម្បី​ដាក់​ចំណី​ឲ្យ​លា​របស់ខ្លួន នោះ​គាត់​ឃើញ​ប្រាក់​របស់ខ្លួន ហើយ​មើល៍! វា​នៅ​មាត់​បាវ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ នឹង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ​យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ឆ្លើយ​នឹង​គាត់​ទៀត​ថា​៖ “ពួកខ្ញុំ​មាន​ទាំង​ចំបើង និង​ចំណី​យ៉ាងច្រើន ព្រមទាំង​កន្លែង​ឲ្យ​ស្នាក់នៅមួយយប់​ផង”។


ពួកគេ​ក៏​លើក​ស្រូវ​ដាក់​លើ​លា​របស់ពួកគេ ហើយ​ចេញដំណើរ​ពី​ទីនោះ​។


បន្ទាប់មក ពួកគេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​របស់ពួកគេ មើល៍! ថង់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​នៅក្នុង​បាវ​របស់ខ្លួន​! នៅពេល​ពួកគេ និង​ឪពុក​ឃើញ​ថង់​ប្រាក់​របស់ខ្លួន ពួកគេទាំងអស់គ្នា​ក៏​ភ័យខ្លាច​។


អ្នកទាំងនោះ​ក៏​ភ័យខ្លាច ពីព្រោះ​ត្រូវគេ​នាំទៅ​ផ្ទះ​របស់​យ៉ូសែប​។ ពួកគេ​គិតថា​៖ “ដោយសារតែ​ប្រាក់​ដែល​ត្រឡប់មក​ក្នុង​បាវ​របស់ពួកយើង​ពី​លើកមុន បានជា​គេ​នាំ​ពួកយើង​មក​ដើម្បី​លូកដៃ​ទាស់នឹង​ពួកយើង ហើយ​វាយសន្ធប់​លើ​ពួកយើង និង​ដើម្បី​ចាប់​ពួកយើង​ធ្វើជា​ទាសករ ព្រមទាំង​ចាប់យក​លា​របស់ពួកយើង​ផង”។


ពួកគេ​ម្នាក់ៗ​ក៏​ប្រញាប់​ដាក់​បាវ​របស់ខ្លួន​ចុះ​នៅលើ​ដី ហើយ​បើក​បាវ​រៀងៗខ្លួន​។


ក៏​ចូលមកជិត រុំ​របួស​ឲ្យ​បុរសនោះ ទាំង​ចាក់​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ រួច​លើក​បុរសនោះ​ដាក់​លើ​សត្វជំនិះ​របស់ខ្លួន ដឹក​ទៅ​ផ្ទះសំណាក់ ហើយ​មើលថែ​បុរសនោះ​។


នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម