Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:8 - ព្រះគម្ពីរខ្មែរសាកល

8 មើល៍! ប្រាក់​ដែល​យើងខ្ញុំ​បាន​រកឃើញ​នៅ​មាត់​បាវ​របស់យើងខ្ញុំ ក៏​យើងខ្ញុំ​បាន​យក​ពី​ដែនដី​កាណាន​មក​ជូន​លោក​វិញ​ដែរ​។ ដូច្នេះ ឲ្យ​យើងខ្ញុំ​លួច​ប្រាក់ ឬ​មាស​ពី​ផ្ទះ​របស់​ចៅហ្វាយ​លោក​ដូចម្ដេចកើត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មើល៍! ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​លោក​ទៅ​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​យើង​ខ្ញុំ​ឃើញ​ប្រាក់​នៅ​មាត់​បាវ​ស្រូវ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ម្ចាស់​របស់​លោក​ដូច​ម្ដេច​កើត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មើល ដូច​ជា​ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ​ដែរ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅហ្វាយ​របស់​លោក​មក​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​យើង​ខ្ញុំ​ឃើញ​ប្រាក់​នៅ​មាត់​បាវ​ស្រូវ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ ពី​ស្រុក​កាណាន​មក​ជូន​អ្នក​វិញ ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​អ្នក​ដូច​ម្តេច​កើត!

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “ពួកយើង​ប្រាកដជា​មានទោស​ដោយសារតែ​ប្អូនប្រុស​របស់ពួកយើង ដែល​ពួកយើង​បាន​ឃើញ​ទុក្ខវេទនា​ក្នុង​ចិត្ត​របស់វា ពេល​វា​អង្វរ​ពួកយើង ប៉ុន្តែ​ពួកយើង​មិន​បាន​ស្ដាប់​ឡើយ ហេតុនេះហើយបានជា​ទុក្ខវេទនា​នេះ​ធ្លាក់មក​លើ​ពួកយើង”។


កាល​នៅ​កន្លែងសំណាក់ ម្នាក់​ក្នុងពួកគេ​បាន​បើក​បាវ​របស់ខ្លួន​ដើម្បី​ដាក់​ចំណី​ឲ្យ​លា​របស់ខ្លួន នោះ​គាត់​ឃើញ​ប្រាក់​របស់ខ្លួន ហើយ​មើល៍! វា​នៅ​មាត់​បាវ​របស់ខ្លួន​។


បន្ទាប់មក ពួកគេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​របស់ពួកគេ មើល៍! ថង់​ប្រាក់​របស់ពួកគេ​ម្នាក់ៗ​នៅក្នុង​បាវ​របស់ខ្លួន​! នៅពេល​ពួកគេ និង​ឪពុក​ឃើញ​ថង់​ប្រាក់​របស់ខ្លួន ពួកគេទាំងអស់គ្នា​ក៏​ភ័យខ្លាច​។


ចូរ​យក​ប្រាក់​ទ្វេដង​នៅ​ដៃ​ពួកឯង គឺ​សង​ប្រាក់​ទាំងនោះ​ដែល​ត្រឡប់មក​នៅ​មាត់​បាវ​របស់ពួកឯង​វិញ ដោយ​ដៃ​ពួកឯង​ផ្ទាល់​ចុះ​។ ប្រហែល​នេះ​ជា​ការច្រឡំ​ទេ​។


អ្នកទាំងនោះ​ក៏​ភ័យខ្លាច ពីព្រោះ​ត្រូវគេ​នាំទៅ​ផ្ទះ​របស់​យ៉ូសែប​។ ពួកគេ​គិតថា​៖ “ដោយសារតែ​ប្រាក់​ដែល​ត្រឡប់មក​ក្នុង​បាវ​របស់ពួកយើង​ពី​លើកមុន បានជា​គេ​នាំ​ពួកយើង​មក​ដើម្បី​លូកដៃ​ទាស់នឹង​ពួកយើង ហើយ​វាយសន្ធប់​លើ​ពួកយើង និង​ដើម្បី​ចាប់​ពួកយើង​ធ្វើជា​ទាសករ ព្រមទាំង​ចាប់យក​លា​របស់ពួកយើង​ផង”។


ពួកគេ​និយាយ​នឹង​គាត់​វិញ​ថា​៖ “ហេតុអ្វីបានជា​លោកម្ចាស់​នៃខ្ញុំ​និយាយ​ពាក្យ​ដូច្នេះ​? សូមឲ្យ​ការទាំងនេះ​នៅឆ្ងាយ​ពី​បាវបម្រើ​របស់លោក ដែល​យើងខ្ញុំ​ធ្វើ​រឿង​ដូច្នេះ​។


គាត់​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​បទបញ្ជា​ណាខ្លះ​?”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយថា​៖ “កុំ​សម្លាប់មនុស្ស កុំ​ផិតក្បត់ កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ


ដ្បិត​បទបញ្ជាដែលថា​: “កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច​កុំ​លោភលន់” ព្រមទាំង​បទបញ្ជា​ឯទៀតៗ ក៏​សរុប​មក​ក្នុង​ពាក្យ​នេះ​ថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម