Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:16 - ព្រះគម្ពីរខ្មែរសាកល

16 រីឯ​ហេរ៉ូឌ​វិញ នៅពេល​ឮ​អំពីការទាំងនេះ ក៏​មានរាជឱង្ការថា​៖ “គឺ​យ៉ូហាន​ដែល​យើង​បាន​កាត់ក្បាល​នោះ ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 កាល​ស្ដេច​ហេរ៉ូឌ​ឮ​ពី​ការ​នេះ​ក៏​មាន​បន្ទូល​ថា៖​ «លោក​យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់​ក​នោះ​ បាន​រស់​ឡើង​វិញ​ហើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្តែ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ប៉ុន្តែ​កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​បន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 រីឯ​ស្តេច​ហេរ៉ូដ​វិញ កាល​បាន​ឮ​ដំណឹង​នេះ ស្តេច​និយាយ​ថា៖ «អ្នក​នេះ​ពិត​ជា​យ៉ះយ៉ា​ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទីនោះ គេ​តក់ស្លុតយ៉ាងខ្លាំង​នៅកន្លែងដែល​គ្មាន​ការតក់ស្លុត ពីព្រោះ​ព្រះ​បាន​កម្ចាត់កម្ចាយ​ឆ្អឹង​អ្នកដែល​បោះទ័ព​ទាស់នឹង​អ្នក​។ អ្នក​បាន​ធ្វើឲ្យ​គេ​អាម៉ាស់មុខ ដោយព្រោះ​ព្រះ​បាន​បោះបង់​គេ​ចោល​។


ក៏​មានរាជឱង្ការ​នឹង​ពួក​មន្ត្រី​ថា​៖ “អ្នកនេះ​គឺ​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​! គាត់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។


ទាំង​និយាយថា​៖ “ខ្ញុំ​បាន​ប្រព្រឹត្តបាប ដោយ​ក្បត់​នឹង​ឈាម​ដែល​គ្មានទោស”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​រឿងនេះជា​អ្វី​នឹង​យើង? អ្នក​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។


អ្នកខ្លះ​ថា៖ “គាត់​ជា​អេលីយ៉ា”។ អ្នកខ្លះទៀត​ថា៖ “គាត់​ជា​ព្យាការី ដូចជា​ម្នាក់​ក្នុង​បណ្ដា​ព្យាការី​ជំនាន់មុន”។


ជាការពិត ហេរ៉ូឌ​ផ្ទាល់​បាន​ចាត់​គេ​ឲ្យទៅ​ចាប់​យ៉ូហាន ហើយ​ចង​គាត់​នៅក្នុង​គុក ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ​របស់​ទ្រង់​។ ដោយសារ​ហេរ៉ូឌ​បាន​រៀបអភិសេក​ជាមួយ​នាង


រីឯ​ហេរ៉ូឌ​មានរាជឱង្ការថា​៖ “យើង​បាន​កាត់ក្បាល​យ៉ូហាន​ហើយ ចុះ​អ្នកនេះ​ដែល​យើង​ឮ​ហេតុការណ៍​ទាំងនេះ​អំពី​គាត់ ជា​នរណា​?” ដូច្នេះ ហេរ៉ូឌ​ក៏​ចង់​ជួប​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម