Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក‌គេមាន​ការ​‌ភ័យ​ខ្លាច ព្រោះ​មាន​គេ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា៖ «គឺ​ព្រោះ​តែ​ប្រាក់​ដែល​គេ​បាន​ដាក់​ក្នុង​បាវ ឲ្យ​មក​យើង​វិញ​កាល​ពី​លើក​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​ដូច្នេះ ដើម្បី​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​ធ្វើ​ជា​បាវ​បម្រើ ព្រម​ទាំង​សត្វ​លា​របស់​យើង​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 អ្នកទាំងនោះ​ក៏​ភ័យខ្លាច ពីព្រោះ​ត្រូវគេ​នាំទៅ​ផ្ទះ​របស់​យ៉ូសែប​។ ពួកគេ​គិតថា​៖ “ដោយសារតែ​ប្រាក់​ដែល​ត្រឡប់មក​ក្នុង​បាវ​របស់ពួកយើង​ពី​លើកមុន បានជា​គេ​នាំ​ពួកយើង​មក​ដើម្បី​លូកដៃ​ទាស់នឹង​ពួកយើង ហើយ​វាយសន្ធប់​លើ​ពួកយើង និង​ដើម្បី​ចាប់​ពួកយើង​ធ្វើជា​ទាសករ ព្រមទាំង​ចាប់យក​លា​របស់ពួកយើង​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​បងប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់‌ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គេ​ក៏​មាន​សេចក្ដី​ភិត‌ភ័យ ពី​ព្រោះ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា គឺ​ដោយ​ព្រោះ​ប្រាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​បាវ ឲ្យ​មក​យើង​វិញ ពី​កាល​ជាន់​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​នេះ ដើម្បី​ឲ្យ​លោក​បាន​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​យក​ធ្វើ​ជា​បាវ ព្រម​ទាំង​សត្វ​លា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​បង‌ប្អូន​របស់​យូសុះ​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់​ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ​កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:18
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​គ្នា​ថា៖ «ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ‌វេទនា​របស់​វា នៅ​ពេល​ដែល​វា​អង្វរ​យើង តែ​យើង​មិន​បាន​ស្តាប់​វា​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​វិញ»។


លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។


គាត់​ក៏​ប្រាប់​បង‌ប្អូន​ថា៖ «គេ​បាន​ដាក់​ប្រាក់​របស់​ខ្ញុំ​មក​វិញ មើល​នែ៎ នៅ​ក្នុង​មាត់​បាវ​របស់​ខ្ញុំ!»។ ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​តក់‌ស្លុត​ជា​ខ្លាំង ក៏​ងាក​បែរ​រក​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​ពោល​ថា៖ «តើ​ព្រះ​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ដូច្នេះ?»។


កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់​ៗ​បាន​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ៗខ្លួន​នៅ​ក្នុង​បាវ។ កាល​គេ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ ពួក‌គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង។


បុរស​នោះ​ក៏​បាន​ធ្វើ​តាម​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប។


គេ​ក៏​ចូល​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​នៅ​មាត់​ទ្វារ​ផ្ទះ​ថា៖


មើល៍! ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​លោក​ទៅ​កើត?


មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។


គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំ‌គ្រា នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ។


គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង គឺ​ភ័យ​ខ្លាច នៅ​កន្លែង​ដែល​គ្មាន​ហេតុ​ភ័យ​ខ្លាច ដ្បិត​ព្រះ​នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​អាម៉ាស់ ដ្បិត​ព្រះ​បដិសេធ​មិន​ទទួល​គេ​ឡើយ។


តែ​កាល​ទូល‌បង្គំ​គិត​ពិចារណា ចង់​យល់​ពី​រឿង​នេះ នោះ​ពិបាក​យល់​ដល់​ទូល‌បង្គំ​ណាស់


គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ ដូច្នេះ ព្រះបាទ​អេហាស​ញ័រ​រន្ធត់ ព្រម​ទាំង​ចិត្ត​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ផង ប្រៀប​ដូច​ជា​ព្រៃ​ឈើ​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​បក់បោក។


ដូច្នេះ ពួក​អធិបតី និង​ពួក​នាយក​ក៏​រិះ​រក​ហេតុ​ដើម្បី​ចោទ​ប្រកាន់​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​កំហុស​អ្វី​ដែរ ព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់។


ប៉ុន្តែ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ»។


ប៉ុន្តែ ដោយ​បាប​ឆ្លៀត​ឱកាស​តាម​រយៈ​បញ្ញត្តិ នោះ​ក៏​បង្កើត​ឲ្យ​មាន​ការ​លោភ​លន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ ដ្បិត​បើ​គ្មាន​ក្រឹត្យ‌វិន័យ បាប​ក៏​ស្លាប់​ដែរ។


ហើយ​ចាប់​តាំង​និយាយ​បរិហារ​កេរ្ដិ៍​នាង នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​ខ្ញុំ​បាន​ចូល​ទៅ​ឯនាង ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្រ្ដីព្រហ្ម​ចារី​ទេ"


ហើយ​មើល៍ គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា "ខ្ញុំ​ឃើញ​ថា​កូន​ស្រី​របស់​លោក​មិន​មែន​ជា​ស្រ្ដី​ព្រហ្ម​ចារី​ទេ"។ ប៉ុន្ដែ មើលចុះ នេះ​ជា​ភស្ដុតាង​ពី​ភាព​ព្រហ្ម​ចារី​របស់​កូន​ស្រី​ខ្ញុំ"។ ពេលនោះ ឪពុក​ម្ដាយ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​របស់​ទី​ក្រុង។


ម៉ាណូ​អា​ពោល​ទៅ​កាន់​ប្រពន្ធ​ថា៖ «យើង​នឹង​ស្លាប់​ជា​ប្រាកដ ព្រោះ​យើង​បាន​ឃើញ​ព្រះ»។


ឪពុក​ម្តាយ​របស់​គាត់​មិន​បាន​ដឹង​ថា ការ​នោះ​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ព្រះ‌អង្គ​រក​ឱកាស​ទាស់​នឹង​ពួក​ភីលី‌ស្ទីន។ នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម