Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:19 - ព្រះគម្ពីរខ្មែរសាកល

19 ពួកគេ​ក៏​ចូលទៅជិត​អ្នកគ្រប់គ្រងផ្ទះ​របស់​យ៉ូសែប ហើយ​និយាយ​នឹង​គាត់​នៅ​មាត់ទ្វារ​ផ្ទះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​ក៏​ចូល​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​នៅ​មាត់​ទ្វារ​ផ្ទះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​ពោល​ទៅ​គាត់​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​យូសុះ ហើយ​ពោល​ទៅ​គាត់​ថា៖

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អាប់រ៉ាម​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​អើយ តើ​ព្រះអង្គ​នឹង​ប្រទាន​ដល់​ទូលបង្គំ​ធ្វើអី បើ​ទូលបង្គំ​នៅតែ​គ្មានកូន ហើយ​អ្នកទទួល​ផ្ទះ​ទូលបង្គំ​ជាមរតក គឺ​អេលាស៊ើរ​អ្នក​ដាម៉ាស់​វិញ​?”។


រួច​ពួកឯង​ត្រូវ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​បញ្ជាក់ថាពិត នោះ​ពួកឯង​មិន​ស្លាប់​ឡើយ”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ​។


នៅពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​នៅជាមួយ​ពួកបងប្រុស គាត់​ក៏​ប្រាប់​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​នាំ​អ្នកទាំងនេះ​មក​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ ព្រមទាំង​រៀបចំ​ចុះ ដ្បិត​អ្នកទាំងនេះ​នឹង​ហូប​ជាមួយ​យើង​នៅ​ពេលថ្ងៃត្រង់”។


អ្នកទាំងនោះ​ក៏​ភ័យខ្លាច ពីព្រោះ​ត្រូវគេ​នាំទៅ​ផ្ទះ​របស់​យ៉ូសែប​។ ពួកគេ​គិតថា​៖ “ដោយសារតែ​ប្រាក់​ដែល​ត្រឡប់មក​ក្នុង​បាវ​របស់ពួកយើង​ពី​លើកមុន បានជា​គេ​នាំ​ពួកយើង​មក​ដើម្បី​លូកដៃ​ទាស់នឹង​ពួកយើង ហើយ​វាយសន្ធប់​លើ​ពួកយើង និង​ដើម្បី​ចាប់​ពួកយើង​ធ្វើជា​ទាសករ ព្រមទាំង​ចាប់យក​លា​របស់ពួកយើង​ផង”។


ពួកគេ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ លើកមុន​យើងខ្ញុំ​ពិតជាចុះមក​ដើម្បី​ទិញ​ស្បៀងអាហារ​មែន​។


យ៉ូសែប​បញ្ជា​អ្នកគ្រប់គ្រងផ្ទះ​របស់គាត់​ថា​៖ “ចូរ​ច្រក​ស្បៀងអាហារ​ឲ្យពេញ​បាវ​របស់​អ្នកទាំងនោះ តាមដែល​ពួកគេ​អាច​យកទៅ​បាន ព្រមទាំង​ដាក់​ប្រាក់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់ពួកគេ​វិញ​ចុះ​។


លុះដល់​ពេលល្ងាច ម្ចាស់​ចម្ការទំពាំងបាយជូរ​និយាយ​នឹង​មេការ​ថា​: ‘ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់ឈ្នួល​ឲ្យ​ពួកគេ ចាប់ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយគេ រហូតដល់​អ្នក​ដែល​មក​មុនគេ’។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា​៖“សេដ្ឋី​ម្នាក់​មាន​អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះ​ត្រូវគេ​ប្ដឹង​ថា គាត់​ចាយបង្ហិន​ធនធាន​របស់​ចៅហ្វាយគាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម