យ៉ាកុបនិយាយថា៖ “ទេ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់បង សូមទទួលយកជំនូនរបស់ខ្ញុំពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង គឺដូចជាឃើញព្រះភក្ត្ររបស់ព្រះ ហើយបងក៏ទទួលខ្ញុំដែរ។
លោកុប្បត្តិ 43:11 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ៊ីស្រាអែលឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “បើដូច្នេះ ចូរធ្វើបែបនេះ: ចូរដាក់ផលល្អពីស្រុកនេះក្នុងបាវរបស់ពួកឯង ហើយនាំចុះទៅជូនបុរសនោះជាជំនូនចុះ គឺថ្នាំកំញានបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និងគ្រាប់អាល់ម៉ុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្ដែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ នឹងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ នឹងគ្រាប់ចំបក់ អាល់គីតាប អ៊ីស្រអែល ជាឪពុកនិយាយទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនអ្នកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្តែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ |
យ៉ាកុបនិយាយថា៖ “ទេ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់បង សូមទទួលយកជំនូនរបស់ខ្ញុំពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង គឺដូចជាឃើញព្រះភក្ត្ររបស់ព្រះ ហើយបងក៏ទទួលខ្ញុំដែរ។
បន្ទាប់មក ពួកគេអង្គុយហូបអាហារ។ នៅពេលពួកគេងើបភ្នែកឡើងមើលទៅ នោះមើល៍! មានក្បួនឈ្មួញជនជាតិអ៊ីសម៉ាអែលដែលមកពីកាឡាត។ អូដ្ឋរបស់ពួកគេផ្ទុកគ្រឿងទេស ថ្នាំកំញាន និងជ័រល្វីងទេសដើម្បីនាំចុះទៅអេហ្ស៊ីប។
តាមពិត ប្រសិនបើពួកយើងមិនបានបង្អែបង្អង់ទេ ម្ល៉េះសមពេលនេះពួកយើងបានត្រឡប់មកទីនេះវិញពីរដងហើយ”។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានសេចក្ដីមេត្តាដល់ពួកឯងនៅចំពោះបុរសនោះ ហើយសូមឲ្យលោកប្រគល់បងប្អូនម្នាក់ទៀតរបស់ពួកឯង និងបេនយ៉ាមីនឲ្យមកជាមួយពួកឯងផង។ រីឯយើងវិញ ប្រសិនបើយើងត្រូវបាត់បង់កូន ក៏បាត់បង់កូនទៅចុះ”។
ដូច្នេះ ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់ទ្វេដងក្នុងដៃរបស់ពួកគេ ព្រមទាំងបេនយ៉ាមីន រួចក្រោកឡើងចុះទៅអេហ្ស៊ីប ទៅឈរនៅចំពោះយ៉ូសែប។
ពួកគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតពួកគេបានឮថាត្រូវហូបអាហារនៅទីនោះ។
នៅពេលយ៉ូសែបមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលនៅក្នុងដៃរបស់ពួកគេមកក្នុងផ្ទះជូនគាត់ ហើយក្រាបមុខដល់ដីនៅចំពោះគាត់។
ពួកស្ដេចនៃតើស៊ីស និងកោះនានានឹងនាំសួយសារអាករមក ពួកស្ដេចនៃសេបា និងសាបានឹងថ្វាយជំនូន។
ចូរបន់ ហើយលាបំណន់ដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា ចូរឲ្យអស់អ្នកដែលនៅជុំវិញព្រះអង្គ នាំតង្វាយមកថ្វាយព្រះអង្គដែលគួរឲ្យកោតខ្លាចចុះ!
ដោយប៉ូលមិនយល់ព្រម យើងក៏ស្ងៀមទៅ ហើយនិយាយថា៖ “សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់បានសម្រេចចុះ”។