លោកុប្បត្តិ 43:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ នឹងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ នឹងគ្រាប់ចំបក់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ពេលនោះ អ៊ីស្រាអែលឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “បើដូច្នេះ ចូរធ្វើបែបនេះ: ចូរដាក់ផលល្អពីស្រុកនេះក្នុងបាវរបស់ពួកឯង ហើយនាំចុះទៅជូនបុរសនោះជាជំនូនចុះ គឺថ្នាំកំញានបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូប ជ័រល្វីងទេស គ្រាប់រីករាយ និងគ្រាប់អាល់ម៉ុង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ធ្វើយ៉ាងនេះទៅ ចូរយកផលយ៉ាងល្អៗពីស្រុកនេះ ដាក់ចូលក្នុងបាវរបស់ឯងរាល់គ្នា ទៅជូនលោកនោះផង គឺជ័រពិដោរបន្ដិច ទឹកឃ្មុំបន្តិច គ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ធញ្ញជាតិ និងគ្រាប់ចំបក់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្ដែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ សូមមើលជំពូកអាល់គីតាប11 អ៊ីស្រអែល ជាឪពុកនិយាយទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនអ្នកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្តែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ សូមមើលជំពូក |
ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស