លោកុប្បត្តិ 43:15 - ព្រះគម្ពីរខ្មែរសាកល15 ដូច្នេះ ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់ទ្វេដងក្នុងដៃរបស់ពួកគេ ព្រមទាំងបេនយ៉ាមីន រួចក្រោកឡើងចុះទៅអេហ្ស៊ីប ទៅឈរនៅចំពោះយ៉ូសែប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ពួកគេក៏យកជំនូនទាំងនោះ និងប្រាក់មួយទ្វេជាពីរ ព្រមទាំងបេនយ៉ាមីនទៅជាមួយ រួចគេក្រោកឡើង ចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខលោកយ៉ូសែប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 កូនៗរបស់លោកយ៉ាកុបបាននាំគ្នាយកជំនូន យកប្រាក់មួយជាទ្វេ ព្រមទាំងយកបេនយ៉ាមីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបលោកយ៉ូសែប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 គេក៏យកជំនូនទាំងនោះ នឹងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប សូមមើលជំពូកអាល់គីតាប15 កូនៗរបស់យ៉ាកកូបបាននាំគ្នាយកជំនូន យកប្រាក់មួយទ្វេជាពីរ ព្រមទាំងយកពុនយ៉ាម៉ីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបយូសុះ។ សូមមើលជំពូក |