Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:29 - ព្រះគម្ពីរខ្មែរសាកល

29 បណ្ដា​ស្ដេច​នាំ​តង្វាយ​មក​ថ្វាយ​ព្រះអង្គ ដោយសារតែ​ព្រះវិហារ​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​ពួក​ស្តេច គេ​នឹង​នាំ​យក​ដង្វាយ​មក​ថ្វាយ​ទ្រង់ ដោយ​យល់​ដល់​ព្រះ‌វិហារ​នៃ​ទ្រង់ ដែល​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពី​ដំណាក់​របស់​ទ្រង់ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​ជំនូន​មក​ជូន​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:29
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនស្រី​ទីរ៉ុស​នឹង​នាំ​ជំនូន​មក ហើយ​ពួក​អ្នកមាន​នៃ​ប្រជាជន​នឹង​សុំក្ដីសន្ដោស​ពី​អ្នក​។


ចូរ​បន់ ហើយ​លាបំណន់​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នករាល់គ្នា ចូរឲ្យ​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ នាំ​តង្វាយ​មក​ថ្វាយ​ព្រះអង្គដែល​គួរឲ្យកោតខ្លាច​ចុះ​!


នៅ​គ្រា​នោះ នឹង​មាន​តង្វាយ​ត្រូវបាន​នាំមក​ថ្វាយ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ពី​ជាតិសាសន៍​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង និង​ពី​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់ គឺ​មកដល់​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​របស់​ព្រះនាម​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម