ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:2 - ព្រះគម្ពីរខ្មែរសាកល

គាត់​និយាយ​ទៀត​ថា​៖ “មើល៍! យើង​បាន​ឮ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប​។ ចូរ​ចុះទៅ​ទីនោះ ហើយ​ទិញស្រូវ​ពី​ទីនោះ​មក​សម្រាប់​ពួកយើង​ទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ គឺ​កុំឲ្យ​ស្លាប់​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទិញ​ស្រូវ​ពី​ទី​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សំរាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់

សូមមើលជំពូក

អាល់គីតាប

គាត់​និយាយ​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប​រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​បងប្រុស​ដប់​នាក់​របស់​យ៉ូសែប​ក៏​ចុះទៅ​ទិញ​ស្រូវ​ពី​អេហ្ស៊ីប​។


នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។


បើសិន​លោកឪពុក​ព្រម​ឲ្យ​ប្អូនប្រុស​ទៅ​ជាមួយ​ពួកយើង ពួកយើង​នឹង​ចុះទៅ​ទិញ​ស្បៀងអាហារ​សម្រាប់​លោកឪពុក​។


យូដា​ក៏​និយាយ​នឹង​អ៊ីស្រាអែល​ឪពុក​របស់គាត់​ថា​៖ “សូម​ឲ្យ​ក្មេងប្រុស​នោះ​ទៅ​ជាមួយ​ខ្ញុំ​ចុះ នោះ​ពួកយើង​នឹង​ក្រោកឡើង​ចេញដំណើរទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ កុំឲ្យ​ស្លាប់​ឡើយ គឺ​ទាំង​ពួកយើង លោកឪពុក និង​កូន​ៗ​របស់ពួកយើង​ផង​។


“ចូរ​ប្រញាប់​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ចុះ ហើយ​ប្រាប់​គាត់​ថា​: ‘យ៉ូសែប​កូនប្រុស​របស់លោកឪពុក​បាន​និយាយ​ដូច្នេះ​ថា​: “ព្រះ​បាន​តាំង​ខ្ញុំ​ជា​ចៅហ្វាយ​លើ​អេហ្ស៊ីប​ទាំងមូល​ហើយ សូម​ចុះមក​ជួប​ខ្ញុំ​កុំ​បង្អង់​ឡើយ​។


ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ គឺ​ខ្ញុំ​នឹង​មានជីវិតរស់ ហើយ​ថ្លែង​កិច្ចការ​របស់​ព្រះយេហូវ៉ា​។


មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


ដើម្បី​រំដោះ​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់ និង​ដើម្បី​រក្សាជីវិត​របស់ពួកគេ​នៅពេល​មាន​ទុរ្ភិក្ស​។


នៅគ្រានោះ ហេសេគា​ប្រឈួន​ស្ទើរតែ​សោយទិវង្គត​។ ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស​ក៏​មក​គាល់​ទ្រង់ ហើយ​ទូល​ទ្រង់​ថា​៖ “ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរ​ចាត់ចែង​ផ្ទះ​របស់អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ គឺ​មិន​រស់​ទេ’”។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​គ្រប់ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​វិញ’ ”។


នៅពេល​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​អេហ្ស៊ីប លោក​បាន​ចាត់​ដូនតា​របស់យើង​ឲ្យទៅ ជា​លើក​ទីមួយ​។