Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទិញ​ស្រូវ​ពី​ទី​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គាត់​និយាយ​ទៀត​ថា​៖ “មើល៍! យើង​បាន​ឮ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប​។ ចូរ​ចុះទៅ​ទីនោះ ហើយ​ទិញស្រូវ​ពី​ទីនោះ​មក​សម្រាប់​ពួកយើង​ទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ គឺ​កុំឲ្យ​ស្លាប់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សំរាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គាត់​និយាយ​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប​រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ។


កាល​គេ​បរិ‌ភោគ​ស្រូវ​ដែល​បាន​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ ឪពុក​មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​ខ្លះ​មក​ទៀត»។


ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា‌មួយ ទើប​យើង​ខ្ញុំ​ព្រម​ចុះ​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន


ពេល​នោះ យូដា​អង្វរ​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​ឲ្យ​អាពៅ​ទៅ​ជា‌មួយខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ទាំង​លោក​ឪពុក និង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​រស់ កុំ​ឲ្យ​ស្លាប់។


សូម​បងៗ​ប្រញាប់​ទៅ​ជួប​ឪពុក​របស់​ខ្ញុំ ហើយ​ជម្រាប​លោក​ថា "យ៉ូសែប​ជា​កូន​របស់​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ


៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។


មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ


ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។


នៅ​គ្រា​នោះ ព្រះបាទ​ហេ‌សេ‌គា​ប្រឈួន ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ផ្តាំ​ដល់​វង្សា​របស់​អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ»។


ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។


ប៉ុន្ដែ កាល​លោក​យ៉ាកុប​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ លោក​ក៏​ចាត់​បុព្វ‌បុរស​របស់​យើងឲ្យ​ទៅ​ជា​លើក​ទី​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម