Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:2 - អាល់គីតាប

2 គាត់​និយាយ​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប​រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គាត់​និយាយ​ទៀត​ថា​៖ “មើល៍! យើង​បាន​ឮ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប​។ ចូរ​ចុះទៅ​ទីនោះ ហើយ​ទិញស្រូវ​ពី​ទីនោះ​មក​សម្រាប់​ពួកយើង​ទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ គឺ​កុំឲ្យ​ស្លាប់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទិញ​ស្រូវ​ពី​ទី​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សំរាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​របស់​យូសុះ​ទាំង​ដប់​នាក់ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីប


កាល​បរិភោគ​ស្រូវ ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ យ៉ាកកូប​និយាយ​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។


ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ ទើប​កូន​សុខ​ចិត្ត​ចុះ​ទៅ​រក​ទិញ​ស្បៀង​អាហារ​មក។


យូដា​ជម្រាប​អ៊ីស្រ‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត​ទាំង​លោក​ឪពុក​ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។


សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​គាត់​ថា “យូសុះ ជា​កូន​លោក​ឪពុក សូម​ផ្តាំ​មក​ថា អុលឡោះ​បាន​តែង​តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ


ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


ទ្រង់​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។


នៅ​គ្រា​នោះ ស្តេច​ហេ‌សេគា​ឈឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ណាពី​អេសាយ ជា​កូន​លោក​អម៉ូស មក​ជួប​ស្តេច ហើយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា សូម​ស្តេច​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ស្តេច​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​បាន​ទេ គឺ​ស្តេច​ជិត​ស្លាប់​ហើយ»។


ប៉ុន្ដែ អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា“មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ »។


ពេល​យ៉ាកកូប​ឮ​ដំណឹង​ថា នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ​គាត់​ក៏​ចាត់​ពួក​បុព្វ‌បុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម