លោកុប្បត្តិ 43:8 - ព្រះគម្ពីរខ្មែរសាកល8 យូដាក៏និយាយនឹងអ៊ីស្រាអែលឪពុករបស់គាត់ថា៖ “សូមឲ្យក្មេងប្រុសនោះទៅជាមួយខ្ញុំចុះ នោះពួកយើងនឹងក្រោកឡើងចេញដំណើរទៅ ដើម្បីឲ្យពួកយើងមានជីវិតរស់ កុំឲ្យស្លាប់ឡើយ គឺទាំងពួកយើង លោកឪពុក និងកូនៗរបស់ពួកយើងផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពេលនោះ យូដាអង្វរលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមឲ្យអាពៅទៅជាមួយខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំខ្លួនចេញទៅ ដើម្បីឲ្យយើងខ្ញុំ ទាំងលោកឪពុក និងកូនចៅយើងខ្ញុំទាំងអស់គ្នាបានរស់ កុំឲ្យស្លាប់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកយូដាជម្រាបលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិត ទាំងលោកឪពុក ទាំងចៅៗ និងពួកកូនផ្ទាល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់ សូមមើលជំពូកអាល់គីតាប8 យូដាជម្រាបអ៊ីស្រអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិតទាំងលោកឪពុកទាំងចៅៗ និងពួកកូនផ្ទាល់។ សូមមើលជំពូក |