Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:9 - ព្រះគម្ពីរខ្មែរសាកល

9 “ចូរ​ប្រញាប់​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ចុះ ហើយ​ប្រាប់​គាត់​ថា​: ‘យ៉ូសែប​កូនប្រុស​របស់លោកឪពុក​បាន​និយាយ​ដូច្នេះ​ថា​: “ព្រះ​បាន​តាំង​ខ្ញុំ​ជា​ចៅហ្វាយ​លើ​អេហ្ស៊ីប​ទាំងមូល​ហើយ សូម​ចុះមក​ជួប​ខ្ញុំ​កុំ​បង្អង់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 សូម​បងៗ​ប្រញាប់​ទៅ​ជួប​ឪពុក​របស់​ខ្ញុំ ហើយ​ជម្រាប​លោក​ថា "យ៉ូសែប​ជា​កូន​របស់​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​លោក​ថា “យ៉ូសែប ជា​កូន​លោក​ឪពុក សូម​ផ្ដាំ​មក​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ឡើង​ទៅ​ឪពុក​ខ្ញុំ នឹង​ជំរាប​គាត់​ថា យ៉ូសែប​ជា​កូន​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​ចុះ​មក​ឯ​ខ្ញុំ កុំ​បង្អង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​គាត់​ថា “យូសុះ ជា​កូន​លោក​ឪពុក សូម​ផ្តាំ​មក​ថា អុលឡោះ​បាន​តែង​តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោកឪពុក​នឹង​រស់នៅ​ក្នុង​ស្រុក​កូសែន ដើម្បី​បាន​នៅជិត​ខ្ញុំ គឺទាំង​លោកឪពុក កូន​របស់លោកឪពុក និង​ចៅ​របស់លោកឪពុក ព្រមទាំង​ហ្វូងចៀម​របស់លោកឪពុក ហ្វូងគោ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន​ផង​។


សូម​ប្រាប់​ឪពុក​អំពី​អស់ទាំង​ភាពរុងរឿង​របស់ខ្ញុំ​នៅ​អេហ្ស៊ីប និង​អ្វីៗ​ទាំងអស់​ដែល​ពួកបង​បាន​ឃើញ ហើយ​ប្រញាប់​នាំ​ឪពុក​ចុះមក​ទីនេះ​ផង”។


បន្ទាប់មក យ៉ូសែប​បាន​ចាត់​គេ​ឲ្យទៅ​អញ្ជើញ​យ៉ាកុប​ឪពុក​របស់​លោក និង​សាច់ញាតិ​ទាំងអស់​របស់​លោក​ទាំង​ចិតសិប​ប្រាំ​នាក់​ឲ្យមក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម