ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:41 - ព្រះគម្ពីរខ្មែរសាកល

ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ទៀត​ថា​៖ “មើល៍! យើង​បាន​តាំង​អ្នក​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «មើល៍! យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា នែ យើង​តាំង​ឯង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​មក​យូសុះ​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង​តាំង​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:41
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មេគុក​ក៏​ប្រគល់​អ្នកទោស​ទាំងអស់​ដែល​នៅក្នុង​គុក​ទៅក្នុង​ដៃ​របស់​យ៉ូសែប ដូច្នេះ​គាត់​បានជា​អ្នក​ចាត់ចែង​លើអ្វីៗ​ទាំងអស់​ដែល​គេ​ធ្វើ​នៅក្នុងគុក​។


តាំងពី​ពេល​លោក​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក និង​លើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ព្រះយេហូវ៉ា​ក៏​ប្រទានពរ​ផ្ទះ​របស់​ជនជាតិអេហ្ស៊ីប​នោះ​ដោយសារតែ​យ៉ូសែប ហើយ​ព្រះពរ​របស់​ព្រះយេហូវ៉ា​ក៏​ស្ថិត​នៅលើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទាំង​នៅ​ផ្ទះ និង​នៅ​ទីវាល​។


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​ជា​ផារ៉ោន ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល គ្មាន​អ្នកណា​អាច​លើក​ដៃ ឬ​ជើង​បាន ដោយ​គ្មាន​ការយល់ព្រម​ពី​អ្នក​ឡើយ”។


នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។


ទ្រង់​បាន​តាំង​គាត់​ជា​ចៅហ្វាយ​លើ​ដំណាក់​របស់ទ្រង់ ហើយ​តាំង​គាត់​ជា​មេគ្រប់គ្រង​លើ​អស់ទាំង​ទ្រព្យកម្មសិទ្ធិ​របស់ទ្រង់


បាវបម្រើ​មានប្រាជ្ញា​នឹង​គ្រប់គ្រង​លើ​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ ក៏​នឹង​មានចំណែក​មរតក​នៅក្នុងចំណោម​បងប្អូន​កូននោះ​ដែរ​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​? គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕


ទោះបីជា​យុវជននោះ​បាន​កើតមក​ជា​អ្នកក្រីក្រ​នៅក្នុង​អាណាចក្រ​របស់ខ្លួន​ក៏ដោយ ក៏​គាត់​បាន​ចេញ​ពី​គុក​មក​ធ្វើជាស្ដេច​វិញ​។


ស្ដេច​ក៏​ដំឡើងយសស័ក្ដិ​ដានីយ៉ែល ហើយ​ប្រទាន​អំណោយ​ដ៏វិសេស​យ៉ាងច្រើន​ដល់​គាត់ ក៏​ឲ្យ​គាត់​គ្រប់គ្រង​លើ​ខេត្ត​បាប៊ីឡូន​ទាំងមូល ព្រមទាំង​តាំងគាត់ជា​ប្រធាន​លើ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ផង​។


ក្រោយមក ដានីយ៉ែល​នេះ​បាន​ទៅជា​កំពូល​លើ​ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត ពីព្រោះ​មាន​វិញ្ញាណ​ដ៏វិសេស​នៅក្នុង​គាត់ ហើយ​ស្ដេច​គិត​នឹង​តាំង​គាត់​លើ​អាណាចក្រ​ទាំងមូល​។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។