Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:22 - ព្រះគម្ពីរខ្មែរសាកល

22 មេគុក​ក៏​ប្រគល់​អ្នកទោស​ទាំងអស់​ដែល​នៅក្នុង​គុក​ទៅក្នុង​ដៃ​របស់​យ៉ូសែប ដូច្នេះ​គាត់​បានជា​អ្នក​ចាត់ចែង​លើអ្វីៗ​ទាំងអស់​ដែល​គេ​ធ្វើ​នៅក្នុងគុក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 មេ​គុក​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​ទាំង​អស់ ហើយ​កិច្ច​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​គុក គឺ​លោក​ជា​អ្នក​ចាត់​ចែង​ការ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 នាយក​ពន្ធ‌នាគារ​ប្រគល់​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​លោក​មាន​ភារ‌កិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពន្ធ‌នាគារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 មេ​ភូឃុំ​នោះ​ក៏​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ទៅ​ក្នុង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ការ​អ្វីៗ​ដែល​គេ​ធ្វើ​នៅ​ក្នុង​គុក នោះ​គឺ​ជា​គាត់​ដែល​បង្កើត​ការ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 នាយក​ពន្ធនាគារ​ប្រគល់​ឲ្យ​យូសុះ​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​យូសុះ​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ពន្ធនាគារ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ចាស់​របស់​យ៉ូសែប​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​គេ​ឃុំឃាំង​ពួក​អ្នកទោស​របស់​ស្ដេច ដូច្នេះ​យ៉ូសែប​ក៏​ជាប់​នៅក្នុង​គុក​នោះ​។


ដូច្នេះ យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​បាន​បម្រើ​លោក​។ លោក​ក៏​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក ហើយ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទៅក្នុង​ដៃ​របស់គាត់​។


ក្នុង​ផ្ទះ​នេះ គ្មាន​អ្នកណា​ធំ​ជាង​ខ្ញុំ​ឡើយ​។ លោក​មិន​បាន​សំចៃទុក​អ្វីមួយ​ពី​ខ្ញុំ​ឡើយ លើកលែងតែ​លោកស្រី​ប៉ុណ្ណោះ ពីព្រោះ​លោកស្រី​ជា​ប្រពន្ធ​របស់លោក​។ ដូច្នេះ តើ​ខ្ញុំ​នឹង​ធ្វើ​អំពើអាក្រក់​ដ៏ធំ​នេះ ព្រមទាំង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​ដូចម្ដេចកើត​?”។


រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម