Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:21 - ព្រះគម្ពីរខ្មែរសាកល

21 ទ្រង់​បាន​តាំង​គាត់​ជា​ចៅហ្វាយ​លើ​ដំណាក់​របស់ទ្រង់ ហើយ​តាំង​គាត់​ជា​មេគ្រប់គ្រង​លើ​អស់ទាំង​ទ្រព្យកម្មសិទ្ធិ​របស់ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ស្ដេច​បាន​តាំង​លោក ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ ទាំង​អស់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យ ត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំង ព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវ លើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក៏​បាន​តាំង​គាត់​ឡើង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​គាត់​ឲ្យ ត្រួត‌ត្រា​លើ​រាជ​វាំង​ ព្រម​ទាំង​ឲ្យ​គាត់​មើល​ខុស​ត្រូវ លើ​រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​មានការអត់ឃ្លាន​ក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល ប្រជារាស្ត្រ​ក៏​ស្រែកឡើង​ទៅកាន់​ផារ៉ោន​ដើម្បី​អាហារ ដូច្នេះ​ផារ៉ោន​មានរាជឱង្ការ​ទៅ​ជនជាតិអេហ្ស៊ីប​ទាំងអស់​ថា​៖ “ចូរ​ទៅ​ឯ​យ៉ូសែប ហើយ​អ្វីក៏ដោយដែល​គាត់​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។


ពួកគេ​ប្រាប់​គាត់​ថា​៖ “យ៉ូសែប​នៅរស់​នៅឡើយ ហើយ​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល”។ ចិត្ត​របស់គាត់​ក៏​ស្រឡាំងកាំង ពីព្រោះ​គាត់​មិន​ជឿ​ពួកគេ​ទេ​។


ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម