ដូច្នេះ មេអ្នកថ្វាយពែងក៏រៀបរាប់អំពីយល់សប្តិរបស់ខ្លួនដល់យ៉ូសែបថា៖ “នៅក្នុងយល់សប្តិរបស់ខ្ញុំ មើល៍! មានដើមទំពាំងបាយជូរមួយដើមនៅមុខខ្ញុំ។
លោកុប្បត្តិ 40:8 - ព្រះគម្ពីរខ្មែរសាកល ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឆ្លើយថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយសប្ដិនេះបានទេ»។ លោកយ៉ូសែបពោលទៅគេថា៖ «តើការកាត់ស្រាយមិនមែនជាកិច្ចការរបស់ព្រះទេឬ? សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។ អាល់គីតាប គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ យូសុះនិយាយថា៖ «មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។ |
ដូច្នេះ មេអ្នកថ្វាយពែងក៏រៀបរាប់អំពីយល់សប្តិរបស់ខ្លួនដល់យ៉ូសែបថា៖ “នៅក្នុងយល់សប្តិរបស់ខ្ញុំ មើល៍! មានដើមទំពាំងបាយជូរមួយដើមនៅមុខខ្ញុំ។
យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?
ដំណើររឿងដែលព្រះរាជាទ្រង់សួរនេះ ពិបាកណាស់ គ្មានអ្នកណាអាចបង្ហាញដំណើររឿងនេះនៅចំពោះព្រះរាជាបានឡើយ លើកលែងតែបណ្ដាព្រះដែលមិនមានលំនៅជាមួយសាច់ឈាមប៉ុណ្ណោះ”។
ដានីយ៉ែលទូលតបនៅចំពោះស្ដេចថា៖ “អាថ៌កំបាំងដែលព្រះរាជាបានសួរនោះ គ្មានហោរាចារ្យ ហោរ គ្រូមន្តអាគម ឬគ្រូទាយណា អាចបង្ហាញដល់ព្រះរាជាបានឡើយ។
យ៉ាងណាមិញ មានព្រះមួយអង្គនៅស្ថានសួគ៌ ដែលបើកសម្ដែងអាថ៌កំបាំងនេះ ហើយព្រះអង្គបានធ្វើឲ្យព្រះបាទនេប៊ូក្នេសាជ្រាបអ្វីដែលនឹងកើតមាននៅថ្ងៃខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តនៅក្នុងព្រះសិរព្រះករុណានៅក្រឡាបន្ទំ គឺយ៉ាងនេះ:
ស្ដេចមានរាជឱង្ការនឹងពួកគេថា៖ “យើងបានយល់សប្តិឃើញយល់សប្តិមួយ ហើយវិញ្ញាណរបស់យើងមានអំពល់ ដោយព្រោះចង់ដឹងអំពីយល់សប្តិនោះ”។
ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ប្រាកដមែន ព្រះរបស់ពួកអ្នកជាព្រះលើអស់ទាំងព្រះ ជាព្រះអម្ចាស់លើអស់ទាំងស្ដេច និងជាអ្នកដែលបើកសម្ដែងអាថ៌កំបាំង ដ្បិតអ្នកអាចបើកសម្ដែងអាថ៌កំបាំងនេះបាន!”។
នៅទីបំផុត ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ តាមនាមនៃព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់ បានចូលមកនៅចំពោះយើង។ យើងក៏ប្រាប់យល់សប្តិនោះដល់គាត់ថា៖
យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។