Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:11 - ព្រះគម្ពីរខ្មែរសាកល

11 ដំណើររឿង​ដែល​ព្រះរាជា​ទ្រង់​សួរ​នេះ ពិបាក​ណាស់ គ្មាន​អ្នកណា​អាច​បង្ហាញ​ដំណើររឿងនេះ​នៅចំពោះ​ព្រះរាជា​បាន​ឡើយ លើកលែងតែ​បណ្ដា​ព្រះ​ដែល​មិនមាន​លំនៅ​ជាមួយ​សាច់ឈាម​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​នេះ ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​អាច​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ លើក​លែង​តែ​ពួក​ព្រះ​ប៉ុណ្ណោះ តែ​ពួក​ព្រះ​ទាំង​នោះ​មិន​រស់​នៅ​ជា‌មួយ​មនុស្ស​ខាង​សាច់​ឈាម​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌ករុណា​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថ‌ភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថ‌ភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​បាន​ទេ»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “ដោយព្រោះ​ព្រះ​បាន​ឲ្យ​អ្នក​ដឹង​សេចក្ដី​ទាំងអស់​នេះ ដូច្នេះ​គ្មានអ្នកណា​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា​ដូច​អ្នក​ឡើយ​។


លុះ​ព្រឹកឡើង ទ្រង់​មានអំពល់​ក្នុង​វិញ្ញាណ​របស់ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​អស់ទាំង​គ្រូធ្មប់ និង​អស់ទាំង​ហោរាចារ្យ​នៃ​អេហ្ស៊ីប​មក​។ រួច​ផារ៉ោន​ក៏​រៀបរាប់​សុបិន​របស់ទ្រង់​ដល់​ពួកគេ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ថ្វាយ​ផារ៉ោន​បាន​ឡើយ​។


“នេះ​ជា​ទីសម្រាក​របស់យើង​ជារៀងរហូត​; យើង​នឹង​រស់នៅ​ទីនេះ ពីព្រោះ​យើង​ប្រាថ្នាចង់បាន​នាង​។


ព្រះអង្គ​បាន​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ទាំង​ចាប់​ឈ្លើយសឹក​នាំទៅ ព្រះអង្គ​បាន​ទទួល​អំណោយ​ពី​មនុស្ស គឺ​សូម្បីតែ​ពី​មនុស្ស​បះបោរ ដើម្បីឲ្យ​ព្រះយេហូវ៉ា​ជា​ព្រះ​បាន​គង់នៅ​ទីនោះ​!


ឥឡូវនេះ ចូរ​ឈរឡើង​ដោយ​វេទមន្ត និង​មន្តអាគម​ជាច្រើន​របស់អ្នក ដែល​អ្នក​បាន​ប្រព្រឹត្តយ៉ាងនឿយហត់​តាំងពី​យុវវ័យ​របស់អ្នក​ចុះ​! ប្រហែលជា​អ្នក​អាច​ទទួលប្រយោជន៍ ប្រហែលជា​អ្នក​អាច​ធ្វើឲ្យតក់ស្លុត​ទេដឹង​!


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។


យើង នេប៊ូក្នេសា បាន​រស់នៅយ៉ាងសុខស្រួល​ក្នុង​ដំណាក់​របស់យើង ហើយ​បាន​ចម្រុងចម្រើន​នៅក្នុង​រាជវាំង​របស់យើង​។


មាន​មនុស្ស​ម្នាក់​នៅក្នុង​អាណាចក្រ​របស់ព្រះករុណា ដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់​។ នៅ​ជំនាន់​ព្រះបិតា​របស់ព្រះករុណា នោះ​ឃើញមាន​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដូច​ប្រាជ្ញា​របស់​បណ្ដា​ព្រះ នៅក្នុង​គាត់ ហើយ​ព្រះបាទ​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា បាន​តាំង​គាត់​ឡើង ជា​មេ​លើ​ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​។ ព្រះបិតា​របស់ព្រះករុណា​ដែលជា​ស្ដេច​បានធ្វើដូច្នេះ


ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“សម្រាប់​មនុស្ស​ការនេះ​ធ្វើមិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ព្រះអង្គនោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​ពិភពលោក​មិនអាច​ទទួល​បានឡើយ ពីព្រោះ​ពិភពលោក​មិន​ឃើញ​ព្រះអង្គ ហើយក៏មិន​ស្គាល់​ព្រះអង្គ​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ហើយ​ព្រះអង្គ​នឹង​គង់នៅ​ក្នុង​អ្នករាល់គ្នា​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


ខ្ញុំ‍ឮ​សំឡេង​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក​ថា​៖ “មើល៍! លំនៅ​របស់​ព្រះ​នៅ​ជាមួយ​មនុស្ស​ហើយ ព្រះអង្គ​នឹង​តាំងលំនៅ​ជាមួយ​ពួកគេ​។ ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះ​ផ្ទាល់​នឹង​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើជា​ព្រះ​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម