Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:8 - ព្រះគម្ពីរខ្មែរសាកល

8 នៅទីបំផុត ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ តាម​នាម​នៃ​ព្រះ​របស់យើង ជា​អ្នកដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់ បាន​ចូលមក​នៅចំពោះ​យើង​។ យើង​ក៏​ប្រាប់​យល់សប្តិ​នោះ​ដល់​គាត់​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នៅ​ទី​បំផុត ដានី‌យ៉ែល (ដែ​ល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​របស់​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន) បាន​ចូល​មក​ចំពោះ​យើង ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​លោក​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នៅ​ទី​បំផុត លោក​ដានី‌យ៉ែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 លុះ​ក្រោយ​មក ដានី‌យ៉ែល ដែល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​នៃ​យើង បាន​ចូល​មក​ចំពោះ​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ សណ្ឋិត​នៅ​លើ​ខ្លួន យើង​ក៏​ប្រាប់​សុបិន​នោះ​ដល់​គាត់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នៅ​ទី​បំផុត ដានី‌យ៉ែល​ចូល​មក (គាត់​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​គាត់​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ផារ៉ោន​ក៏​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់ទ្រង់​ថា​៖ “តើ​យើង​អាច​រក​មនុស្ស​ណា​ដូច​ម្នាក់នេះ​ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​នៅក្នុង​ខ្លួន​បាន​ឬ​?”។


ព្រះបេល​លុតចុះ ព្រះនេបូរ​ឱនចុះ​; រូបបដិមាករ​របស់ព្រះទាំងនោះ​នៅ​លើ​សត្វពាហនៈ និង​សត្វស្រុក​។ វត្ថុផ្ទុក​របស់អ្នករាល់គ្នា​ដែល​ត្រូវបាន​ផ្ទុក​នោះ ជា​បន្ទុក​លើ​សត្វ​ដែល​នឿយហត់​។


ពេលនោះ ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​នឹកចាំ​គ្រា​ពីបុរាណ និង​ម៉ូសេ​។ ព្រះអង្គដែល​នាំ​ពួកគេ​ឡើងមក​ពី​សមុទ្រ​ជាមួយ​អ្នកឃ្វាលចៀម​របស់ព្រះអង្គ តើ​នៅ​ឯណា​? ព្រះអង្គដែល​ដាក់​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅកណ្ដាល​ពួកគេ តើ​នៅ​ឯណា​?


មេ​មហាតលិក​ក៏​ដាក់ឈ្មោះ​ឲ្យ​ពួកគេ គឺ​ដានីយ៉ែល លោក​ដាក់ឈ្មោះថា​បេលថិស្សាសារ​; ហាណានា លោក​ដាក់ឈ្មោះ​ថា​សាដ្រាក់​; មីសាអែល លោក​ដាក់ឈ្មោះ​ថា​មែសាក់​; អ័សារា លោក​ដាក់ឈ្មោះ​ថា​អ័បេឌនេកោ​។


ដំណើររឿង​ដែល​ព្រះរាជា​ទ្រង់​សួរ​នេះ ពិបាក​ណាស់ គ្មាន​អ្នកណា​អាច​បង្ហាញ​ដំណើររឿងនេះ​នៅចំពោះ​ព្រះរាជា​បាន​ឡើយ លើកលែងតែ​បណ្ដា​ព្រះ​ដែល​មិនមាន​លំនៅ​ជាមួយ​សាច់ឈាម​ប៉ុណ្ណោះ”។


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល ដែល​ឈ្មោះ​គាត់​គឺ​បេលថិស្សាសារ​ថា​៖ “តើ​អ្នក​អាច​ឲ្យ​យើង​ដឹង​យល់សប្តិ​ដែល​យើង​បាន​ឃើញ​នោះ និង​ការកាត់ស្រាយ​យល់សប្តិនោះ​បាន​ឬ​?”។


នេប៊ូក្នេសា​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ តើ​ពិត​ឬ​ដែល​អ្នករាល់គ្នា​មិន​គោរពបម្រើ​បណ្ដា​ព្រះ​របស់យើង ហើយ​មិន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​យើង​បាន​ដំឡើង​នោះ​?


“នេះ​ហើយ​ជា​យល់សប្តិ​ដែល​យើង​នេប៊ូក្នេសា​ជា​ស្ដេច បាន​ឃើញ​។ រីឯ​អ្នក​វិញ បេលថិស្សាសារ​អើយ ចូរ​ប្រាប់​ការកាត់ស្រាយ​មក ដ្បិត​អស់ទាំង​អ្នកប្រាជ្ញ​នៃ​អាណាចក្រ​របស់យើង មិនអាច​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នេះ​បានទេ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ដ្បិត​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក”។


“បេលថិស្សាសារ​ដែលជា​មេ​នៃ​ពួក​គ្រូមន្តអាគម​អើយ ដោយព្រោះ​យើង​ដឹង​ថា​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក ហើយ​គ្មាន​អាថ៌កំបាំង​ណាមួយ​ពិបាក​សម្រាប់​អ្នក ដូច្នេះ​ចូរ​ប្រាប់​និមិត្ត​នៃ​យល់សប្តិ​ដែល​យើង​បាន​ឃើញ និង​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​ចុះ​!


យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម