Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:25 - ព្រះគម្ពីរខ្មែរសាកល

25 យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “សុបិន​របស់​ផារ៉ោន​គឺ​តែមួយ​ទេ​។ ព្រះ​បាន​ប្រាប់​ផារ៉ោន​អំពី​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​យ៉ូសែប​ទូល​ទៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​គឺ​តែ​មួយ​ទេ ព្រះ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​កិច្ចការ ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 យ៉ូសែប​គាត់​ទូល​ទៅ​ផារ៉ោន​ថា ឯ​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា នោះ​តែ​១​ទេ ព្រះ​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​រៀប​នឹង​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យូសុះ​ជម្រាប​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «សុបិន​របស់​ស្តេច​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​អុលឡោះ​បាន​បង្ហាញ​ឲ្យ​ស្តេច ដឹង​អំពី​កិច្ចការ​ដែល​ទ្រង់​បំរុង​នឹង​ធ្វើ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:25
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ឆ្លើយថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ”។ យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “តើ​ការកាត់ស្រាយ​មិនមែន​មកពី​ព្រះ​ទេ​ឬ​? សូម​ប្រាប់​ខ្ញុំ​មក”។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។


គោញី​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរស្រូវ​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ​ដែរ វា​ជា​សុបិន​តែមួយ​ទេ​។


“គឺ​សេចក្ដី​នេះ​ឯង​ដែល​ខ្ញុំព្រះបាទ​បាន​ទូល​ផារ៉ោន​ថា ព្រះ​បាន​ឲ្យ​ផារ៉ោន​ទត​ឃើញ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។


រីឯ​ការដែល​ផារ៉ោន​យល់សុបិន​ដដែល​ៗ​ពីរដង​ដូច្នេះ គឺ​ដោយព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ​ហើយ ហើយ​ព្រះ​នឹង​អនុវត្ត​ការនោះ​យ៉ាងឆាប់រហ័ស​។


ព្រះយេហូវ៉ា​បាន​សម្ដែង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ព្រះអង្គ​បាន​បើកបង្ហាញ​សេចក្ដីសុចរិត​របស់ព្រះអង្គ នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​នានា​។


ចូរឲ្យ​អស់ទាំង​ប្រជាជាតិ​ជួបជុំ​គ្នា ចូរឲ្យ​ជាតិសាសន៍​នានា​ប្រមូលគ្នា​ចុះ​! តើ​នរណា​ក្នុងចំណោម​ព្រះទាំងនោះ​អាច​ថ្លែង​ការនេះ គឺ​អាច​តំណាលឲ្យ​យើង​ស្ដាប់​នូវអ្វីដែលកើតឡើង​ពីមុន​បាន​? ចូរ​នាំ​សាក្សី​របស់ពួកវា​មក ដើម្បី​បញ្ជាក់ថា​ខ្លួន​ឥតទោស​! ចូរ​តំណាលឲ្យ​គេ​ស្ដាប់ ហើយ​ឲ្យ​គេ​និយាយថា​៖ “ពិតមែន” ចុះ​។


ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ថា មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បំបាក់បំបែក​ដែក លង្ហិន ដីឥដ្ឋ ប្រាក់ និង​មាស​នោះ គឺ​ព្រះ​ដ៏ធំឧត្ដម​បាន​ឲ្យ​ព្រះរាជា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ​។ សុបិន​នេះ​ពិតប្រាកដ ហើយ​ការកាត់ស្រាយ​សុបិននេះ​ក៏​ប្រាកដប្រជា​ដែរ”។


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។


ពេលនោះ នឹង​មាន​ពីរ​នាក់​នៅ​ស្រែចម្ការ ម្នាក់​នឹង​ត្រូវបាន​យកទៅ ហើយ​ម្នាក់ទៀត​នឹង​ត្រូវបាន​ទុកចោល​។


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទុកមុន​សព្វគ្រប់​ហើយ​។


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល ហើយ​មើល៍! មាន​ទ្វារ​មួយ​បើកចំហ​នៅ‍លើមេឃ​។ សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​ត្រែ និយាយ​មក​ខ្ញុំ​ថា​៖“ចូរ​ឡើងមក​ទីនេះ​! យើង​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង បន្ទាប់ពីការទាំងនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម