Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:7 - ព្រះគម្ពីរខ្មែរសាកល

7 គាត់​ក៏​សួរ​ពួក​មន្ត្រី​របស់​ផារ៉ោន​ដែល​នៅជាមួយ​គាត់​ក្នុង​ទីឃុំឃាំង គឺនៅក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់​ថា​៖ “ថ្ងៃនេះ ហេតុអ្វីបានជា​ទឹកមុខ​ពួកលោក​ស្រងូតស្រងាត់​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ផារ៉ោន ដែល​ជាប់​ឃុំ​ឃាំង​ជា‌មួយ​គ្នា​នៅ​ក្នុង​គុក​ចៅ‌ហ្វាយ​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ស្ដេច​ផារ៉ោន ដែល​នៅ​ជាប់​ឃុំ‌ឃាំង​ជា​មួយ​លោក ក្នុង​ពន្ធ‌នាគារ​ម្ចាស់​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក៏​សួរ​ដល់​មេ​របស់​ផារ៉ោន​ទាំង​២​នោះ ដែល​ជាប់​ឃុំ​ជា​មួយ​គ្នា​នៅ​ក្នុង​គុក​របស់​ចៅហ្វាយ​គាត់​ថា ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យូសុះ​ក៏​សួរ​មហា‌តលឹក​ទាំង​ពីរ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​នៅ​ជាប់​ឃុំ​ឃាំង​ជា​មួយ​គាត់ ក្នុង​ពន្ធនាគារ​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្តេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹកឡើង យ៉ូសែប​មករក​ពួកគេ ហើយ​ឃើញ​ពួកគេ នោះ​មើល៍! ពួកគេ​មានទឹកមុខព្រួយ​។


ដូច្នេះ យ៉ូសែប​ក៏​ដាក់​ពួកគេ​នៅក្នុង​ទីឃុំឃាំង​ជាមួយគ្នា​បី​ថ្ងៃ​។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​ទាំងនេះ​ដែល​អ្នករាល់គ្នា​និយាយគ្នា​តាមផ្លូវ ជា​រឿង​អ្វី​?”។ ពួកគេ​ក៏​ឈរស្ងៀម ទាំង​មាន​ទឹកមុខ​ស្រងូតស្រងាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម