ទូតសួគ៌តបនឹងគាត់ថា៖ “មើល៍! យើងយល់ព្រមនឹងអ្នកចំពោះការនេះថា យើងមិនរំលាយទីក្រុងដែលអ្នកបាននិយាយនោះឡើយ។
លោកុប្បត្តិ 4:7 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកធ្វើល្អ តើមិនត្រូវបានទទួលយកទេឬ? ប៉ុន្តែប្រសិនបើអ្នកមិនធ្វើល្អ នោះបាបក្រាបនៅមាត់ទ្វារហើយ។ បំណងប្រាថ្នារបស់វាគឺមានចំពោះអ្នក ប៉ុន្តែអ្នកត្រូវតែគ្រប់គ្រងលើវាវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។ អាល់គីតាប ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។ |
ទូតសួគ៌តបនឹងគាត់ថា៖ “មើល៍! យើងយល់ព្រមនឹងអ្នកចំពោះការនេះថា យើងមិនរំលាយទីក្រុងដែលអ្នកបាននិយាយនោះឡើយ។
ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឱបើមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារដំណាក់របស់យើង ដើម្បីកុំឲ្យបង្កាត់ភ្លើងលើអាសនារបស់យើងជាឥតប្រយោជន៍ទៅអេះ! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ។
អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
កាលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា តើមិនអាក្រក់ទេឬ? កាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច ឬសត្វឈឺ តើមិនអាក្រក់ទេឬ? ឥឡូវនេះ ចូរជូនទៅអភិបាលរបស់អ្នកមើល៍! តើលោកពេញចិត្តនឹងអ្នកឬ? ឬមួយក៏លោកនឹងបង្ហាញការសន្ដោសដល់អ្នកឬ?”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
គឺក្នុងចំណោមប្រជាជាតិនីមួយៗ អ្នកណាដែលកោតខ្លាចព្រះ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ព្រះអង្គទទួលអ្នកនោះ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។
ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។
ដូច្នេះ កុំឲ្យបាបគ្រងរាជ្យលើរូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ ដើម្បីស្ដាប់បង្គាប់តណ្ហារបស់វាឡើយ
តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាថ្វាយខ្លួនជាទាសករ ហើយទៅស្ដាប់បង្គាប់អ្នកណា នោះអ្នករាល់គ្នាជាទាសកររបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះឯង ទោះបីអ្នករាល់គ្នាជាទាសករនៃបាបដែលនាំទៅរកសេចក្ដីស្លាប់ក្ដី ឬជាទាសករនៃការស្ដាប់បង្គាប់ដែលនាំទៅរកសេចក្ដីសុចរិតក្ដី។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។
ប៉ុន្តែប្រសិនបើស្ត្រីមេម៉ាយណាម្នាក់មានកូន ឬចៅ នោះចូរឲ្យពួកគេរៀនឲ្យចេះបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយផង ដ្បិតការនេះជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះ។
ដោយសារតែជំនឿ អេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ជាយញ្ញបូជាដែលប្រសើរជាងយញ្ញបូជារបស់កាអ៊ីន ហើយដោយសារតែជំនឿនោះឯង លោកត្រូវបានទទួលស្គាល់ថាជាមនុស្សសុចរិត ដោយព្រោះព្រះទទួលស្គាល់តង្វាយរបស់លោក។ ទោះបីជាលោកបានស្លាប់ហើយក៏ដោយ ក៏លោកនៅតែនិយាយនៅឡើយ តាមរយៈជំនឿ។
បន្ទាប់មក នៅពេលតណ្ហាមានផ្ទៃពោះ ក៏សម្រាលបានបាប ហើយនៅពេលបាបពេញវ័យ ក៏បង្កើតសេចក្ដីស្លាប់។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ