Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:12 - ព្រះគម្ពីរខ្មែរសាកល

12 ដូច្នេះ កុំឲ្យ​បាប​គ្រងរាជ្យ​លើ​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ ដើម្បី​ស្ដាប់បង្គាប់​តណ្ហា​របស់​វា​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ហេតុនេះ​ កុំ​ឲ្យ​បាប​សោយរាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់គ្នា​ដែល​តែងតែ​ស្លាប់​ ដើម្បី​ឲ្យ​ស្ដាប់​តាម​ចំណង់​តណ្ហា​នៃ​បាប​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​បាប​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បងប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង​ប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ

សូមមើលជំពូក ចម្លង




រ៉ូម 6:12
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​អ្នក​ធ្វើល្អ តើ​មិន​ត្រូវបាន​ទទួលយក​ទេ​ឬ​? ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ធ្វើល្អ នោះ​បាប​ក្រាប​នៅ​មាត់ទ្វារ​ហើយ​។ បំណងប្រាថ្នា​របស់វា​គឺមាន​ចំពោះ​អ្នក ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប់គ្រង​លើ​វា​វិញ”។


សូម​ធ្វើឲ្យ​ជំហាន​របស់ទូលបង្គំ​ស្ថិតស្ថេរ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​; សូម​កុំឲ្យ​អំពើទុច្ចរិត​ណាមួយ​មានអំណាច​លើ​ទូលបង្គំ​ឡើយ​។


សូម​ឃាត់​បាវបម្រើ​របស់ព្រះអង្គ​ពី​បាប​ឥតកោតក្រែង​ដែរ សូម​កុំឲ្យ​វា​គ្រប់គ្រង​លើ​ទូលបង្គំ​ឡើយ នោះ​ទូលបង្គំ​នឹង​បាន​គ្រប់លក្ខណ៍ ហើយ​បាន​រួច​ពី​ការបំពាន​ដ៏ធំ​។


ផ្ទុយទៅវិញ ចូរ​បំពាក់ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​កុំ​ធ្វើ​គម្រោង​តាម​តណ្ហា​សាច់ឈាម​ឡើយ៕


រីឯ​ចំពោះ​អ្នក​ដែល​មានចិត្តអាត្មានិយម ហើយ​មិនស្ដាប់បង្គាប់​សេចក្ដីពិត គឺ​ស្ដាប់បង្គាប់​សេចក្ដីទុច្ចរិត​វិញ ព្រះអង្គនឹងសង​ព្រះពិរោធ និង​សេចក្ដីក្រេវក្រោធ​ដល់អ្នកនោះវិញ​។


ដើម្បីឲ្យ​ព្រះគុណ​បាន​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត​ដែល​នាំទៅរក​ជីវិតអស់កល្បជានិច្ច តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ដូចដែល​បាប​បាន​គ្រងរាជ្យ​នៅក្នុង​សេចក្ដីស្លាប់​យ៉ាងនោះ​ដែរ​៕


ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ថ្វាយ​ខ្លួន​ជា​ទាសករ ហើយ​ទៅ​ស្ដាប់បង្គាប់​អ្នកណា នោះ​អ្នករាល់គ្នា​ជា​ទាសករ​របស់​អ្នកដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះឯង ទោះបី​អ្នករាល់គ្នា​ជា​ទាសករ​នៃ​បាប​ដែល​នាំទៅរក​សេចក្ដីស្លាប់​ក្ដី ឬ​ជា​ទាសករ​នៃ​ការស្ដាប់បង្គាប់​ដែល​នាំទៅរក​សេចក្ដីសុចរិត​ក្ដី​។


មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។


ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។


ពិតមែនហើយ យើង​ដែល​នៅរស់ តែងតែ​ត្រូវគេ​ប្រគល់​ទៅ​សេចក្ដីស្លាប់​ជានិច្ច​ដោយសារតែ​ព្រះយេស៊ូវ ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែលរមែងតែងតែស្លាប់​។


ដ្បិត​ពេល​យើង​នៅ​ក្នុង​រោង​នេះ យើង​ថ្ងូរ​ដោយ​រងសម្ពាធ មិនមែន​ដោយសារ​យើង​ចង់​ដោះចេញ​ទេ គឺ​ដោយសារ​ចង់​ស្លៀកពាក់​វិញ ដើម្បីឲ្យ​អ្វី​ដែលរមែងតែងតែស្លាប់​ត្រូវ​ជីវិត​លេប​បាត់ទៅ​។


ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។


អ្នក​ដែល​ជា​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់ឈាម​ជាមួយ​តណ្ហា និង​ចំណង់​របស់វា​រួចហើយ​។


ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។


គឺ​រៀន​ដោះ​បុគ្គល​ចាស់​របស់​អ្នករាល់គ្នា​ចេញ​។ បុគ្គល​ចាស់​នេះ ជារបស់​កិរិយា​ពីមុន​ដែល​ខូច​ដោយ​តណ្ហា​ដ៏ពេញដោយការបោកបញ្ឆោត


មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។


ដូច្នេះ ចូរ​គេចឲ្យផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត ជាមួយនឹង​ពួក​អ្នក​ដែល​ហៅរក​ព្រះអម្ចាស់ ចេញពី​ចិត្ត​បរិសុទ្ធ​។


ព្រះគុណនេះ​បង្ហាត់បង្រៀន​យើង​ឲ្យ​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និង​ដោយ​គោរពព្រះ ទាំង​បដិសេធ​ការមិនគោរពព្រះ និង​តណ្ហា​ខាងលោកីយ៍


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ក្នុងនាមជា​កូន​នៃ​ការស្ដាប់បង្គាប់ កុំ​ត្រាប់តាម​តណ្ហា​នៃ​ភាពអវិជ្ជា​ពីមុន​របស់អ្នករាល់គ្នា​ឡើយ


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។


អ្នកទាំងនោះ​ជា​អ្នករអ៊ូរទាំ និង​ជា​អ្នកចាប់កំហុសគេ ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួន​។ មាត់​របស់​ពួកគេ​និយាយ​ពាក្យអួតអាង ទាំង​បញ្ចើចបញ្ចើ​គេ​ដើម្បីបាន​ផលប្រយោជន៍​។


ដែល​ពួកគេ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួនក្នុង​ការមិនគោរពព្រះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម