លោកុប្បត្តិ 4:5 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងកាអ៊ីន និងតង្វាយរបស់គាត់ឡើយ។ កាអ៊ីនក៏ក្ដៅក្រហាយយ៉ាងខ្លាំង ហើយគាត់ក៏ធ្លាក់ទឹកមុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែមិនសព្វព្រះហឫទ័យនឹងកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ ដូច្នេះ កាអ៊ីនក្តៅក្រហាយជាខ្លាំង ហើយឡើងទឹកមុខក្រញូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែព្រះអង្គមិនគាប់ព្រះហឫទ័យនឹងលោកកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ អាល់គីតាប ប៉ុន្តែ អុលឡោះមិនពេញចិត្តនឹងកបេល ព្រមទាំងជំនូនរបស់គាត់ទេ។ កបេលក្តៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ |
ហើយនិយាយនឹងពួកនាងថា៖ “បងបានសង្កេតទឹកមុខឪពុកពួកអូនឃើញថា គាត់មិនដូចពីមុនចំពោះបងទេ ប៉ុន្តែព្រះរបស់ឪពុកបងបានគង់នៅជាមួយបង។
នៅពេលម្ចាស់របស់យ៉ូសែបបានឮពាក្យរបស់ប្រពន្ធដែលនិយាយនឹងលោកថា៖ “ទាសកររបស់បងបានធ្វើរឿងទាំងនេះចំពោះខ្ញុំ” នោះកំហឹងរបស់លោកក៏ឆេះឡើង។
សូមឲ្យព្រះអង្គនឹកចាំអស់ទាំងតង្វាយរបស់ព្រះករុណា ហើយទទួលតង្វាយដុតរបស់ព្រះករុណាដែរ។ សេឡា
ភាពល្ងីល្ងើរបស់មនុស្សបំផ្លាញផ្លូវរបស់ខ្លួន ប៉ុន្តែចិត្តអ្នកនោះច្រឡោតខឹងនឹងព្រះយេហូវ៉ាវិញ។
មនុស្សបង្ហូរឈាមស្អប់មនុស្សឥតខ្ចោះ រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ។
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
ទឹកមុខរបស់ពួកគេធ្វើបន្ទាល់ទាស់នឹងពួកគេ; ពួកគេសម្ដែងបាបរបស់ខ្លួនដូចសូដុម; ពួកគេមិនលាក់បាំងឡើយ។ វេទនាដល់ព្រលឹងរបស់ពួកគេហើយ ដ្បិតពួកគេបាននាំមហន្តរាយមកលើខ្លួនឯង។
តើគ្មានច្បាប់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើជាមួយនឹងរបស់ខ្ញុំទេឬ? ឬមួយក៏អ្នកច្រណែនដោយសារខ្ញុំមានចិត្តល្អ?’។
ប៉ុន្តែនៅពេលពួកយូដាឃើញហ្វូងមនុស្សទាំងនេះ ពួកគេក៏ពេញដោយការឈ្នានីស ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្ដីដែលប៉ូលកំពុងនិយាយ ទាំងជេរប្រមាថផង។
ដោយសារតែជំនឿ អេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ជាយញ្ញបូជាដែលប្រសើរជាងយញ្ញបូជារបស់កាអ៊ីន ហើយដោយសារតែជំនឿនោះឯង លោកត្រូវបានទទួលស្គាល់ថាជាមនុស្សសុចរិត ដោយព្រោះព្រះទទួលស្គាល់តង្វាយរបស់លោក។ ទោះបីជាលោកបានស្លាប់ហើយក៏ដោយ ក៏លោកនៅតែនិយាយនៅឡើយ តាមរយៈជំនឿ។
វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។