Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:5 - អាល់គីតាប

5 ប៉ុន្តែ អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​កបេល ព្រម​ទាំង​ជំនូន​របស់​គាត់​ទេ។ កបេល​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល​មុខ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​កាអ៊ីន និង​តង្វាយ​របស់គាត់​ឡើយ​។ កាអ៊ីន​ក៏​ក្ដៅក្រហាយ​យ៉ាងខ្លាំង ហើយ​គាត់​ក៏​ធ្លាក់ទឹកមុខ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ឡើង​ទឹក​មុខ​ក្រញូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តែ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តែ​មិន​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​ដង្វាយ​របស់​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​សង្កេត​ឃើញ​ថា ឡាបាន់​មិន​សូវ​រាប់​រក​គាត់​ដូច​មុន​ទៀត​ឡើយ។


គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​អូន​មិន​សូវ​រាប់​រក​បង ដូច​មុន​ទៀត​ហើយ។ ក៏​ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​បង​បាន​នៅ​ជា​មួយ​បង។


ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ចៅ‌ហ្វាយ​របស់​យូសុះ​ក្តៅ​ក្រ​ហាយ​យ៉ាង​ខ្លាំង។


ធ្វើ​ដូច្នេះ អ្នក​ដូច​ជា​ខឹង​នឹង​អុលឡោះ ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទ្រង់​ដែរ។


ការ​មួម៉ៅ​រមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើ ការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ចោល‌ម្សៀត​បាត់​បង់​ជីវិត​ដែរ។


សូម​ឲ្យ​ទ្រង់​នឹក​ឃើញ​ជំនូន ទាំង​ប៉ុន្មាន​របស់​ស្តេច ហើយ​សូម​ឲ្យ​ទ្រង់​ពេញ​ចិត្ត នឹង​គូរបាន​ដែល​ស្ដេច​យក​មក​ជូន!។ - សម្រាក


ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹងអុលឡោះ‌តាអាឡា​ទៅ​វិញ។


ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។


ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


ឫក‌ពា​របស់​ពួក​គេ​សំដែង​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់‌លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!


ម៉ូសា​ខឹង​យ៉ាង​ខ្លាំង គាត់​សុំអុលឡោះ‌តាអាឡា​ថា៖ «សូម​កុំ​រវី​រវល់​នឹង​ជំនូន​របស់​ពួក​គេ​ឡើយ។ ខ្ញុំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ ក៏​ខ្ញុំ​មិន​បាន​យក​ដែរ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។


តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ដ​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ដ​សប្បុរស?”។


កាល​ជន‌ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ដ​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។


ដោយ‌សារ​ជំនឿ ហាបេល​បាន​ជូន​គូរបាន​មួយ​ទៅ​អុលឡោះ ជា​គូរបាន ប្រសើរ​ជាង​គូរបាន​របស់​កបេល។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​អុលឡោះ​ផ្ដល់​សក្ខី‌ភាព​ថា គាត់​ជា​មនុស្ស​សុចរិត។ ទ្រង់​គាប់​ចិត្ត។


អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កបេល។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ អុលឡោះ‌តាអាឡា​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ អុលឡោះ‌តាអាឡា​មើល​ចិត្ត​គំនិត​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម