Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:19 - ព្រះគម្ពីរខ្មែរសាកល

19 នៅ​ពេល​ម្ចាស់​របស់យ៉ូសែប​បាន​ឮ​ពាក្យ​របស់​ប្រពន្ធ​ដែល​និយាយ​នឹង​លោក​ថា​៖ “ទាសករ​របស់បង​បាន​ធ្វើ​រឿង​ទាំងនេះ​ចំពោះ​ខ្ញុំ” នោះ​កំហឹង​របស់លោក​ក៏​ឆេះឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ចៅ‌ហ្វាយ​របស់​លោក បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​របស់​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នេះ លោក​ក្តៅ​ក្រហាយ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ម្ចាស់​របស់​លោក​យ៉ូសែប​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ចៅហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ចៅ‌ហ្វាយ​របស់​យូសុះ​ក្តៅ​ក្រ​ហាយ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បន្លឺ​សំឡេង​ស្រែកឡើង វា​ក៏​ទុក​អាវ​របស់វា​ចោល​នៅក្បែរ​ខ្ញុំ ហើយ​រត់គេច​ទៅ​ខាងក្រៅ”។


ពេល​កំហឹង​របស់ពួកគេ​ឆេះឡើង​ទាស់នឹង​យើង ម្ល៉េះសម​ពួកគេ​បាន​លេប​យើង​ទាំង​រស់


អ្នកដែល​ប្ដឹង​រឿងក្ដី​មុនគេ មើលទៅដូចជា​ត្រឹមត្រូវ​មែន ប៉ុន្តែ​កាលណា​គូវិវាទ​មក​ដល់ ហើយ​សាកសួរ​អ្នកនោះ ទើបដឹងច្បាស់​។


ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។


ខ្ញុំព្រះបាទ​បាន​តប​នឹង​អ្នកទាំងនោះ​ថា មិនមែន​ជា​ទម្លាប់​របស់​ជនជាតិរ៉ូម៉ាំង​ទេ ដែល​ប្រគល់​អ្នកណា​ម្នាក់​ទៅ មុន​ចុងចោទ​បាន​ជួបគ្នាផ្ទាល់មុខ​នឹង​ដើមចោទ ហើយ​ទទួល​ឱកាស​ឆ្លើយការពារខ្លួន​ចំពោះ​បណ្ដឹង​នោះ​។


ហេតុនេះហើយបានជា​ព្រះ​ផ្ដល់​ការបោកប្រាស់​យ៉ាងខ្លាំង​ដល់​ពួកគេ ធ្វើឲ្យ​ពួកគេ​ជឿ​សេចក្ដីកុហក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម