ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
លោកុប្បត្តិ 37:5 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ូសែបយល់សប្តិឃើញយល់សប្តិមួយ ហើយប្រាប់ពួកបងប្រុសរបស់ខ្លួន នោះពួកគេក៏ស្អប់គាត់រឹតតែខ្លាំងឡើងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានថ្ងៃមួយ យ៉ូសែបបានយល់សប្តិ ហើយក៏តំណាលសប្ដិនោះប្រាប់បងៗ តែគេរឹតតែស្អប់គាត់ខ្លាំងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត អាល់គីតាប យូសុះបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ |
ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
គាត់បានយល់សប្តិ នោះមើល៍! មានជណ្ដើរមួយបញ្ឈរនៅលើដី រីឯចុងវាទៅដល់មេឃ ហើយមើល៍! មានបណ្ដាទូតសួគ៌របស់ព្រះ ឡើងចុះៗតាមជណ្ដើរនោះ!
“នៅរដូវហ្វូងសត្វដោយញីដោយឈ្មោល បងក៏ងើបភ្នែកឡើង ហើយឃើញនៅក្នុងយល់សប្តិ នោះមើល៍! ពពែឈ្មោលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗ!
ពេលនោះ ទូតសួគ៌របស់ព្រះនិយាយមកបងក្នុងយល់សប្តិថា: ‘យ៉ាកុបអើយ!’។ បងឆ្លើយថា: ‘មើល៍! ខ្ញុំនៅទីនេះ!’។
នៅពេលពួកបងប្រុសរបស់គាត់ឃើញថាឪពុកស្រឡាញ់គាត់ជាងបងប្អូនទាំងអស់ ពួកគេក៏ស្អប់គាត់ ហើយមិនអាចនិយាយស្រួលបួលនឹងគាត់បានឡើយ។
ពួកបងប្រុសរបស់គាត់ក៏និយាយនឹងគាត់ថា៖ “តើឯងពិតជានឹងធ្វើជាស្ដេចលើពួកយើង ឬពិតជានឹងគ្រប់គ្រងលើពួកយើងឬ?”។ ដូច្នេះ ពួកគេស្អប់គាត់រឹតតែខ្លាំងឡើងទៀត ព្រោះតែយល់សប្តិរបស់គាត់ និងពាក្យសម្ដីរបស់គាត់។
បន្ទាប់មក មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីបដែលជាប់ឃុំឃាំងនៅក្នុងគុក ពួកគេទាំងពីរបានយល់សប្តិឃើញយល់សប្តិ គឺម្នាក់ៗបានយល់សប្តិនៅក្នុងយប់តែមួយ ដែលយល់សប្តិរបស់ពួកគេមានអត្ថន័យរៀងៗខ្លួន។
ពេលនោះ យ៉ូសែបនឹកឃើញយល់សប្តិដែលគាត់បានយល់សប្តិឃើញអំពីពួកគេ នោះគាត់និយាយនឹងពួកគេថា៖ “ពួកឯងជាអ្នកស៊ើបការណ៍។ ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
នៅឆ្នាំទីពីរនៃរជ្ជកាលរបស់នេប៊ូក្នេសា នេប៊ូក្នេសាទ្រង់យល់សប្តិឃើញយល់សប្តិ ហើយវិញ្ញាណរបស់ទ្រង់មានអំពល់ បានជាការផ្ទំលក់ចាកចេញពីទ្រង់។
យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។
ទូលបង្គំបានផ្ដល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេហើយ។ ពិភពលោកស្អប់ពួកគេ ពីព្រោះពួកគេមិនមែនជារបស់ពិភពលោកទេ ដូចដែលទូលបង្គំមិនមែនជារបស់ពិភពលោកដែរ។