Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:9 - ព្រះគម្ពីរខ្មែរសាកល

9 ពេលនោះ យ៉ូសែប​នឹកឃើញ​យល់សប្តិ​ដែល​គាត់​បាន​យល់សប្តិឃើញ​អំពី​ពួកគេ នោះ​គាត់​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​ជា​អ្នកស៊ើបការណ៍​។ ពួកឯង​បាន​មក ដើម្បី​សង្កេតមើល​ចំណុចខ្សោយ​របស់​ស្រុក​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្ដី​អំពី​បងៗ​ថ្វាយ‌បង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គាត់​ក៏​នឹក​ឃើញ​ពី​សប្តិ​ដែល​បាន​យល់​សប្តិ​ពី​ដំណើរ​គេ រួច​និយាយ​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ឯង​បាន​មក​ដើម្បី​នឹង​មើល​ស្រុក​នេះ ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​នោះ យូសុះ​នឹក​ឃើញ​សុបិន​របស់​គាត់​ស្តី​អំពី​បងៗ​គោរព​គាត់។ គាត់​និយាយ​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប​ការ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​បងប្រុស​របស់គាត់​ក៏​ច្រណែន​គាត់ ប៉ុន្តែ​ឪពុក​របស់គាត់​បាន​រក្សា​រឿង​នេះ​ទុកក្នុងចិត្ត​។


ចូរ​ចាត់​ម្នាក់​ពីចំណោម​ពួកឯង​ឲ្យទៅ ហើយ​យក​ប្អូនប្រុស​របស់ពួកឯង​មកវិញ រីឯ​អ្នកផ្សេងទៀត​ត្រូវ​ជាប់ឃុំឃាំង​សិន ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​ពិសោធ ថា​តើ​មាន​សេចក្ដីពិត​ក្នុង​ពួកឯង​ឬយ៉ាងណា​។ បើ​មិន​ដូច្នោះ​ទេ ដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​ពិតជា​អ្នកស៊ើបការណ៍​មែន”។


រួច​ចូរ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង នោះ​យើង​នឹង​ដឹង​ថា​ពួកឯង​មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ គឺ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​វិញ​។ យើង​នឹង​ប្រគល់​បងប្អូន​របស់ពួកឯង​ឲ្យ​ពួកឯង​វិញ ហើយ​ពួកឯង​ក៏​អាច​ធ្វើជំនួញ​នៅក្នុង​ស្រុក​នេះ​បាន​ដែរ’”។


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។


ដោយសារតែ​ជំនឿ រ៉ាហាប​ស្ត្រីពេស្យា​មិន​បាន​វិនាសជាមួយ​ពួក​អ្នក​ដែល​មិនព្រមជឿ ពីព្រោះ​នាង​បាន​ទទួល​ពួក​អ្នកស៊ើបការណ៍​ដោយ​មេត្រីភាព​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម