អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
លោកុប្បត្តិ 37:4 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកបងប្រុសរបស់គាត់ឃើញថាឪពុកស្រឡាញ់គាត់ជាងបងប្អូនទាំងអស់ ពួកគេក៏ស្អប់គាត់ ហើយមិនអាចនិយាយស្រួលបួលនឹងគាត់បានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។ អាល់គីតាប ដោយឃើញឪពុកស្រឡាញ់យូសុះខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យូសុះ រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសំដីទន់ភ្លន់បានឡើយ។ |
អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។
ពេលនោះ យ៉ូសែបយល់សប្តិឃើញយល់សប្តិមួយ ហើយប្រាប់ពួកបងប្រុសរបស់ខ្លួន នោះពួកគេក៏ស្អប់គាត់រឹតតែខ្លាំងឡើងទៀត។
ប៉ុន្តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងកាអ៊ីន និងតង្វាយរបស់គាត់ឡើយ។ កាអ៊ីនក៏ក្ដៅក្រហាយយ៉ាងខ្លាំង ហើយគាត់ក៏ធ្លាក់ទឹកមុខ។
យ៉ាងណាមិញ ពួកសត្រូវដ៏សកម្មរបស់ទូលបង្គំ ខ្លាំងពូកែណាស់ ហើយអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុក៏មានច្រើនដែរ។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ប៉ុន្តែអ្នកដែលស្អប់បងប្អូនរបស់ខ្លួន គឺស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនឯងកំពុងទៅឯណាទេ ពីព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់អ្នកនោះខ្វាក់។
ដោយសារតែការនេះ ធ្វើឲ្យជាក់ច្បាស់ថា អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់មារ។ អស់អ្នកដែលមិនប្រព្រឹត្តតាមសេចក្ដីសុចរិត មិនមែនជារបស់ព្រះទេ ហើយអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនជារបស់ព្រះដែរ។
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។
ប្រសិនបើអ្នកណានិយាយថា៖ “ខ្ញុំស្រឡាញ់ព្រះ” ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកភូតភរហើយ។ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ ក៏មិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញបានឡើយ។