Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ យ៉ូសែប​យល់សប្តិឃើញ​យល់សប្តិ​មួយ ហើយ​ប្រាប់​ពួក​បងប្រុស​របស់ខ្លួន នោះ​ពួកគេ​ក៏​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មាន​ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្តិ ហើយ​ក៏​តំណាល​សប្ដិ​នោះ​ប្រាប់​បងៗ តែ​គេ​រឹត​តែ​ស្អប់​គាត់​ខ្លាំង​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​ថ្ងៃ​១ យ៉ូសែប​បាន​យល់​សប្តិ ក៏​និយាយ​សប្តិ​នោះ​ប្រាប់​ដល់​ពួក​បងៗ​ទាំង​ប៉ុន្មាន តែ​នោះ​គេ​រឹត‌តែ​ស្អប់​គាត់​ជា​ខ្លាំង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យូសុះ​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


គាត់​បាន​យល់សប្តិ នោះ​មើល៍! មាន​ជណ្ដើរ​មួយ​បញ្ឈរ​នៅលើ​ដី រីឯ​ចុង​វា​ទៅ​ដល់​មេឃ ហើយ​មើល៍! មាន​បណ្ដា​ទូតសួគ៌​របស់​ព្រះ ឡើងចុះៗ​តាម​ជណ្ដើរនោះ​!


“នៅ​រដូវ​ហ្វូងសត្វ​ដោយញីដោយឈ្មោល បង​ក៏​ងើបភ្នែកឡើង ហើយ​ឃើញ​នៅក្នុង​យល់សប្តិ នោះ​មើល៍! ពពែឈ្មោល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​!


ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


នៅពេល​ពួក​បងប្រុស​របស់គាត់​ឃើញ​ថា​ឪពុក​ស្រឡាញ់​គាត់​ជាង​បងប្អូន​ទាំងអស់ ពួកគេ​ក៏​ស្អប់​គាត់ ហើយ​មិនអាច​និយាយ​ស្រួលបួល​នឹង​គាត់​បានឡើយ​។


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “សូម​ស្ដាប់​យល់សប្តិ​ដែល​ខ្ញុំ​បាន​យល់សប្តិឃើញ​នេះ​សិន​:


ពួក​បងប្រុស​របស់គាត់​ក៏​និយាយ​នឹង​គាត់​ថា​៖ “តើ​ឯង​ពិតជា​នឹង​ធ្វើជាស្ដេច​លើ​ពួកយើង ឬ​ពិតជា​នឹង​គ្រប់គ្រង​លើ​ពួកយើង​ឬ​?”។ ដូច្នេះ ពួកគេ​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត ព្រោះតែ​យល់សប្តិ​របស់គាត់ និង​ពាក្យសម្ដី​របស់គាត់​។


បន្ទាប់មក មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប​ដែល​ជាប់ឃុំឃាំង​នៅក្នុង​គុក ពួកគេ​ទាំង​ពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ គឺ​ម្នាក់ៗ​បាន​យល់សប្តិ​នៅក្នុង​យប់​តែមួយ ដែល​យល់សប្តិ​របស់ពួកគេ​មាន​អត្ថន័យ​រៀងៗខ្លួន​។


ក្រោយពី​ពីរ​ឆ្នាំ​ពេញ ផារ៉ោន​ទ្រង់​យល់សុបិន ហើយ​មើល៍! ទ្រង់​ឈរ​នៅមាត់​ទន្លេនីល​។


ពេលនោះ យ៉ូសែប​នឹកឃើញ​យល់សប្តិ​ដែល​គាត់​បាន​យល់សប្តិឃើញ​អំពី​ពួកគេ នោះ​គាត់​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​ជា​អ្នកស៊ើបការណ៍​។ ពួកឯង​បាន​មក ដើម្បី​សង្កេតមើល​ចំណុចខ្សោយ​របស់​ស្រុក​នេះ”។


ពួក​ខ្មាន់ធ្នូ​បាន​វាយប្រហារ​វា​យ៉ាងល្វីងជូរចត់ ក៏​បាញ់ព្រួញ ហើយ​បៀតបៀន​វា​។


ព្រះយេហូវ៉ា​ស្និទ្ធស្នាល​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​គេ​ស្គាល់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​។


នៅ​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាល​របស់​នេប៊ូក្នេសា នេប៊ូក្នេសា​ទ្រង់​យល់សប្តិឃើញ​យល់សប្តិ ហើយ​វិញ្ញាណ​របស់ទ្រង់​មានអំពល់ បានជា​ការផ្ទំលក់​ចាកចេញ​ពី​ទ្រង់​។


យើង​បាន​ឃើញ​យល់សប្តិ​មួយ​ដែល​ធ្វើឲ្យ​យើង​ខ្លាច ហើយ​ការស្រមើស្រមៃ​ដែល​យើង​មាន​នៅលើ​គ្រែ និង​និមិត្ត​នៅក្នុង​ក្បាល​របស់យើង ក៏​ធ្វើឲ្យ​យើង​តក់ស្លុត​។


ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។ ពិភពលោក​ស្អប់​ពួកគេ ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម